អ្នកថតរូបមួយក្រុមកេងចំនេញលើនារីតុបតែងខ្លួនម្នាក់

0

គណនី Twitter មួយបានបង្ហោះ video ដែលមានក្រុមថតរូបចោមរោមថតនារីតែងខ្លួនម្នាក់ក្នុងកម្មវិធី Comiket របស់ប្រទេសជប៉ុនដែលមានអ្នកទស្សនា video នេះជិត 4 លាន Views ។

កម្មវិធី Comiket គឺជាកម្មវីធីស្លៀកសំលៀកបំពាក់ប្លែកៗតាមតួអង្គតុក្តារឺខ្សែភាពយន្តជប៉ុន ប្រជុំគ្នាតាមការច្នៃប្រឌិតសម្លៀកបំពាក់និងសម្ភារៈរៀងៗខ្លួន កម្មវិធីនេះបង្កើតឡើងនៅ ខែធ្នូ ឆ្នាំ 1975 ក្នុងទីក្រុងតូខ្យូ ប្រទេសជប៉ុន គិតមកដល់បច្ចុប្បន្នលើកទី 96 ហើយ ។

ខណៈពេលដែលកម្មវិធីកំពុងដំណើរការបានយ៉ាងល្អដោយមានអ្នកចូលរួមក្នុងឆ្នាំ 2019 នេះបំបែកកំណត់ត្រា 730,000 នាក់ ស្រាប់តែមានរឿងភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីអ្នកថតរូបមួយក្រុមចោមរោមថត នារីតុបតែងខ្លួនជនជាតិចិនម្នាក់ ។

Video ដែលថតបានដោយអ្នកចូលរួមបង្ហាញថានាងព្យាយាមដើរចេញពីក្រុមអ្នកថតទាំងនោះមានទាំងសំលេងយំផង តែនៅមានអ្នកថតរូបព្យាយាមថតពីក្រោមសំពត់នាងទៀត ប៉ុន្តែដោយមានការអន្តរាគមន៍ពីក្រុមការងារ របស់កម្មវិធីបញ្ឈប់ការថតរបស់ពួកគេ ។

មុនពេលក្រុមការងារកម្មវិធីបណ្តេញក្រុមអ្នកថត នារីដែលតុបតែងខ្លួនអង្គុយនៅនិងដី ដោយបាំងផ្នែកខាងក្រោមសំពត់របស់នាងដោយសៀវភៅមួយក្បាលដើម្បីជៀសពីការថតរបស់ក្រុមអ្នកថតទាំងនោះប៉ុន្តែក្រុមអ្នកថតទាំងនោះបានព្យាយាមថតពីលើចាប់យកទ្រូងរបស់នាង ។

នារីដែលត្រូវក្រុមថតរូបចោមរោមបាន Share video នោះក្នុងបណ្តាញ Twitter របស់ខ្លួនដោយនាងសរសេរថាៈ “គឺជាខ្ញុំក្នុង Video នេះ ខ្ញុំព្យាយាមប្រាប់ពួកគាត់កុំអោយថតជិតពេក ប៉ុន្តែគ្មានអ្នកណាស្តាប់ខ្ញុំឡើយ អរគុណក្រុមការងារកម្មវីធី” នាងបានបន្តទៀតថា “ប្រសិនបើមានរឿងបែបនេះម្តងទៀត ខ្ញុំនិងប្រដៅអ្នកថតរូបទាំងនោះ(ខ្ញុំកំពុងតែរៀនប្រដាល់) ក្នុងនោះផងដែរអ្នកលេង Twitter ជាច្រើនមិនពេញចិត្តចំពោះទង្វើរបស់ក្រុមអ្នកថតរូបខាងលើហើយខ្លះទៀតមិនពេញចិត្តចំពោះកម្មវិធីនេះតែម្តង ដោយឃើញថាកម្មវិធីនេះហាក់មានភាពស៊ីចស៊ីខ្លាំង ។

ទោះជាយ៉ាងណានារីដែលត្រូវចោមរោមដោយក្រុមថតនោះបានបង្ហោះក្នុង Twitter របស់នាងថា “ទោះបីជាមានរឿងកើតឡើងក៏ដោយ ប៉ុន្តែសប្បាយចិត្តដែលទទួលបានរូបភាពទាំងនេះ” ៕