ម៉េង កែវពេជ្ជតា ៖បើថាផ្លូវគោគមានដល់ទៅ​ ៣​ សង្ស័យគិតលើផ្លូវភេទមួយទៀតទេដឹង​ ?

0

ភ្នំពេញ៖ ក្រោយពីមានបញ្ហាលើសំនួរ និងចម្លើយពាក់ព័ន្ធផ្លូវគោក ក្នុងកម្មវិធីទូរទស្សន៍ហង្សមាស បានធ្វើឲ្យមហាជនមានការឆោឡោ ដោយលើកពីបញ្ហាផ្សេងៗគ្នា ដោយក្នុងចំណោមមហាជនក៏មានអ្នកនាងម៉េង កែវពេជ្ជតា ផងដែរថា បើថាផ្លូវគោគមានដល់ទៅ​ ៣​ សង្ស័យគិតលើផ្លូវភេទមួយទៀតទេដឹង ។​

អ្នកនាងម៉េង កែវពេជ្ជតា តារាចម្រៀង​សំនៀងផ្អែម បានលើកឡើងនៅលើបណ្តាញសង្គមរបស់ អ្នកនាងថា ផ្លូវគោគមានពីរប្រភេទ​ គឺផ្លូវថ្នល់​ និងផ្លូវដែក​ ។ តែបើរៀបរាប់អំពីផ្លូវជាតិ ផ្លូវខេត្ត​ និងផ្លូវរុក្ខបាល​ គឺសំដៅលើប្រភេទទាំង៣នៃផ្លូវថ្នល់ទេ​​ (​ ព្រោះផ្លវថ្នល់បានចែកចេញជា៣នោះគឺ​ ផ្លូវជាតិ​ ផ្លូវខេត្ត​ និងផ្លូវរុក្ខបាល​ នេះឯង ) តែតាមឯកសារផ្លូវការរបស់ក្រសួងសារធារណការបញ្ជាក់ថាផ្លូវថ្នល់នេះមានចែកជា៤​ គឺផ្លូវលំមួយទៀត​ ។

អ្នកនាងបានបន្តថា ទោះជាចែកជា៣​ ឬក៏ជា៤ក៏ដោយជារឿងរបស់ផ្លូវថ្នល់​ តែកម្មវិធីសួរពីចំនួនផ្លូវគោគមានប៉ុន្មាន​ប្រភេទទេតើ​ គាត់មិនបានសួរពីចំនួនផ្លូវថ្នល់មានចែកជាប៉ុន្មានទៀតទេ​ ។ សំនួរអំពីផ្លូវគោគ​ ឯការបញ្ជាក់ចម្លើយអំពីផ្លូវថ្នល់ទៅវិញ​ ។ បើថាផ្លូវគោគមានដល់ទៅ​ ៣​ សង្ស័យគិតលើផ្លូវភេទមួយទៀតទេដឹង​ ? ?  នេះអាចជាការភ័ន្តច្រលំ​ និងប្រហែស​ ។ អាណិតបេក្ខជនឆ្លើយត្រូវតែមិនបានទទួលរង្វាន់​ 1000$៕