ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១កក្កដានេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅមុខហ្គារាស់សាំងសូគីមិច ក្បែរសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បង្កដោយឡានដឹកជ្រូក ប៉ះជាមួយនិងឡានដឹកកម្មកររោងចក្រ បណ្តាលឲ្យឡានដឹកកម្មករក្រឡាប់របួសកម្មករ៣៥នាក់ ។



