ភ្នំពេញ៖ សុខៗ ក៏ស្រាប់តែចេញនូវការតែងតាំងថ្មីមួយទៀត ដែលធ្វើឲ្យកវីនិពន្ធ សុខ ជំនោរ ផ្លាស់ប្តូរមុខមាត់ថ្មី ឡើងងារជាឯកឧត្តម ដែលមានមុខ តំណែងជាទីប្រឹក្សាក្រសួងព័ត៌មាន ។
យោងតាមព្រះរាជក្រិត្យ ត្រាស់បង្គាប់ ដោយតែងតាំង ផ្តល់ឋានៈទីប្រឹក្សាក្រសួងព័ត៌មាន ១០៦ នាក់ ក្នុងនោះគេឃើញមាន លោក សុខ ជំនោរ ផងដែរ ដោយស្ថិតនៅលេខរៀងទី៨១ មានឋានៈស្មើអគ្គនាយក ។



