អតីតក្សត្រ​ម៉ាឡេស៊ី ដាក់រាជ្យ និងលែងលះភរិយាសញ្ជាតិរុស្ស៊ី យ៉ាងភ្ញាក់ផ្អើល​

0

អតីតក្សត្រ​នៃប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា បានលែងលះមហេសីដ៏ស្រស់ស្អាតសញ្ជាតិរុស្ស៊ី ក្រោយពីបាននិយាយពាក្យថា ‘talaq’ ចំនួន៣ដង តាមច្បាប់ប្រពៃណីរបស់អ៊ីស្លាម ។​
Sultan Muhammad V of Kelatan ព្រះជន្ម ៤៩ វស្សា បានរៀបអភិសេក​ជាមួយអតីតបវរកញ្ញា​ម៉ូស្គូ Oksana Voevodina អាយុ ២៧ឆ្នាំ ដែលពិធីនេះបានធ្វើឡើងយ៉ាងសម្ងាត់ ក្នុងប្រទេសរុស្ស៊ី កាលពីឆ្នាំទៅ ។
សារព័ត៌មាន Straits Times បានចុះថា អតីតក្សត្រ​នៃប្រទេសម៉ាឡេស៊ី បានលែងលះគ្នាជាមួយ មហេសីដ៏ស្រស់ស្អាត រយៈពេល ៦ខែ​។
ការលែងលះនេះត្រូវបានចុះបញ្ជីនៅថ្ងៃទី ១ ខែកក្កដានៅប្រទេសសិង្ហបុរីដោយមានលិខិតបញ្ជាក់ថាវាកើតឡើងតាមរយៈពាក្យ«តាកា»ចំនួន ៣ ដងដែលជាទម្រង់នៃការលែងលះគ្នាធ្ងន់ធ្ងរបំផុតនិងមិនអាចត្រឡប់វិញបាននៅក្នុងសាសនាអ៊ីស្លាម។

ក្រោយការលែងលះនេះដែរ អតីតមហេសីដ៏ស្រស់ស្អាត របស់ស្តេច​ស៊ុលតង់ ខាងលើ បានបង្ហោះរូបខូចចិត្ត ជាមួយកូនបុត្រា ។Voevodina ដែលមានឈ្មោះថា កាលពីខែឧសភា ។
បង្ហោះរូបភាពបីកូននៅលើ អ៊ីត្រាក្រាម កាលពីសប្តាហ៍ទៅថ្មីៗនេះ V​o​e​vo​d​i​n​a​​បា​ន​សរ​សេ​រ​ថា​“​ខ្ញុំ​កំ​ពុ​ង​ស​រ​សេ​រ​ហើយ​ខ្ញុំ​មិ​ន​អា​ច​ទ​ប់​ទឹ​ក​ភ្នែ​ក​មិ​ន​ឱ្យ​ហូ​រ​បា​ន​ទេ​…​ហើ​យ​ខ្ញុំ​មិ​ន​គិ​ត​ថា​វា​ចាំបា​ច់​ក្នុ​ង​កា​រ​កា​ន់​វា​ទេ​ព្រោះ​វា​ជាកា​រ​ស្រែ​ក​យំ​នៃ​អំ​ណ​រ​និ​ង​កា​រដឹ​ង​គុ​ណ​!​ ។ ខ្ញុំបានប្រាប់ទៅកាន់ប្រជាជនម៉ាឡេស៊ី ថា អ្នកជាមនុស្សដ៏អស្ចារ្យ សម្រាប់ការទទួលនិងគាំទ្រខ្ញុំដែលជាស្ត្រីមកពីប្រទេសក្រៅហើយធំឡើងជាមួយនឹងវប្បធម៌ខុសៗគ្នា។
ខ្ញុំពិតជាមានមោទនភាពណាស់ នៃតំណឈាមរបស់ម៉ាឡេស៊ី ដែលបានស្ថិតក្នុងខ្លួនកូនរបស់ខ្ញុំ ។

ព្រះចៅស៊ុលតង់បានប្រកាសការដាក់រាជ្យ កាលពីខែមករា ពោលគឺប៉ុន្មានខែបន្ទាប់ពីការរៀបអភិសេក តែនៅដើមខែនេះ ក៏ស្រាប់តែចេញនូវច្បាប់ ចម្លងនៃលិខិតលែងលះគ្នា ចែកចាយនៅលើប្រព័ន្ធអ៊ីធើណេត ។
ហេតុផលនៃការដាក់រាជ្យ និងលែងលះ នៅតែមិនទាន់ប្រាកដប្រជា ដោយមានពាក្យចចាមអារ៉ាមថា ការលែងលះនេះ ពាក់ព័ន្ធអតីតកាលរបស់ Voevodina នៅប្រទេសរុស្ស៊ីក្នុងនាមជាតារាម៉ូដែលនិងជាម្ចាស់ក្សត្រី ៕

​​​​