ភ្នំពេញ៖ ក្រោយរៀបការបានរយៈពេល ពីរទៅបីខែនេះ តារាចម្រៀងដែលក្លាយជានាយិការបស់ហង្សមាស លោកស្រី ឱក សុគន្ធកញ្ញា នៅមិនទាន់ខ្វាយខ្វល់រឿងយកកូននៅឡើយជាមួយស្វាមី ខណៈដែលអាយុកាន់តែជ្រេទៅហើយនោះ ។
ថ្វីបើមានក្តីសុខ ដោយរស់នៅមិនខ្វាយខ្វល់រឿងខ្វះមុខខ្វះក្រោយ ប៉ុន្តែពេលនេះឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្របារម្ភជំនួស ក៏ព្រោះតែតារាស្រី រូបនេះមានអាយុចូលខ្ទង់ ៣១ ឆ្នាំទៅហើយនោះ ប៉ុន្តែនៅមិនទាន់យកកូននៅឡើយ ដែលមានបញ្ហាជះឥទ្ធិពលដល់សុខភាព នៅពេលដែលសម្រេច យកកូន ។
ថ្វីបើចូល ៣១ឆ្នាំ ប៉ុន្តែឱក សុគន្ធកញ្ញា នៅមានឱកាសមានកូន តែកុំឲ្យលើសពីអាយុ ៣៥ឆ្នាំ ដែលវាមិនល្អសម្រាប់សុខភាព ក្នុងការយកកូន។
បើផ្អែកទៅលើអត្ថបទសុខភាពពិភពលោក បានលើកឡើងថា អាយុដែលល្អប្រសើរក្នុងការមានកូន គឺចាប់ពី១៨ឆ្នាំ បន្តរហូតដល់អាយុត្រាទុកពីរ (ពី ២០ ទៅ២៩ឆ្នាំ)។ប្រសិនបើស្ដ្រីឈានចូលដល់ខ្ទង់ ៣០ឆ្នាំ ហើយនោះ សមត្ថភាពនៃការបង្ករកំណើត ចាប់ផ្ដើមធ្លាក់ចុះហើយ។ យ៉ាងណាមិញ បើចូលដល់ខ្ទង់ ៣០ឆ្នាំហើយ សូមកុំឲ្យលើសពីអាយុ ៣៥ឆ្នាំ ព្រោះវាកាន់តែមានបញ្ហាថែមទៀត។បើស្ដ្រីដែលឈានចូលដល់វ័យ ៤០ឆ្នាំហើយនោះ គួរតែកុំប្រថុយយកកូនទៀតអី ព្រោះបញ្ហានឹងកើតមានច្រើនក្នុងកំឡុងពេលមានផ្ទៃពោះ។
នេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ ឱក សុគន្ធកញ្ញា គួរតែប្រលែងចោលការងារ ងាកមកសាងទ្រនំគ្រួសារបង្កើតកូន បង្កើតចៅ សិន ចាំងាកចូលសិល្បៈវិញ ក៏វាមិនទាន់ហួសពេលដែរ ៕








