Atletico Madrid កំពុងសិក្សាពីលទ្ធភាពរបស់ខ្លួន ដើម្បីធ្វើការចុះហត្ថលេខាយកកីឡាករ James Rodriguez និង Christian Eriksen ប៉ុន្តែក្នុងការចំណោមកីឡាករពីរដួងនេះ ត្រូវបានសារព័ត៌មាន Barca ចុះថា កីឡាករសញ្ជាតិកូឡ៊ុំប៊ី ជាគោលដៅ ដែលពួកគេចង់បានបំផុត ។
នៅទីនេះ កីឡាកររបស់ Tottenham គឺមានកុងត្រារហូតដល់ឆ្នាំ ២០២០ ហើយក៏ជាដើមហេតុដែលធ្វើឲ្យ James Rodriguez ក្លាយជាគោលដៅ សំខាន់ ខណៈដែលកុងត្រារបស់ ខ្សែប្រយុទ្ធក្នុងលក្ខណៈខ្ចីជើងរបស់ Bayern Munich នឹងជិតផុតសុពលភាពជាមួយ អធិរាជស ។
Jame នឹងក្លាយជាជម្រើសដ៏សំខាន់ ក៏ព្រោះតែតម្លៃខ្លួនគាត់ស្ថិតនៅចន្លោះពី ៤០ លានផោន បើធៀបទៅនឹង Eriksen គឺមានតម្លៃពី ៦០ ទៅ ៧០ លានផោន ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Napoli ក៏បានបើកទ្វាររងចាំ jame ផងដែរ ដែលជាគូប្រជែងដ៏សំខាន់របស់ក្លិប អាតេម៉ាឌ្រីដ ៕