ជួន សុជា មានរឿងធំ ជាមួយ Jane-Roffer ក្រោយកិបកេង​ស្នាដៃបទភ្លេង​យកទៅលក់ឲ្យខេមរៈ សិរីមន្ត​

0

ភ្នំពេញ៖ ក្រោយ បទ«ប្រហុកផ្អក» របស់លោក ខេមរៈ សិរីមន្ត ចេញជាផ្លូវការ ក៏ស្រាប់តែ លោក Jane-Roffer ដែលអះអាងថាជាអ្នកបង្កើត Melody បទនេះឡើងមានការមិនពេញចិត្ត ក៏ព្រោះតែអ្នកនិពន្ធ ជួន សុជា បានកិបកេងស្នារបស់លោក យកទៅឲ្យលោក ខេមរៈ សិរីមន្ត ច្រៀងចេញក្នុងផលិតកម្មហង្សមាស​ ​។

លោក Jane-Roffer ដែលគេស្គាល់ថា​ជាអ្នកចម្រៀង និងនិពន្ធ Melody បានសម្តែងនូវការមិនពេញចិត្តចំពោះសកម្មភាពរបស់លោក ជួន សុជា ដែលបានព្យាយាមកែប្រែ​ Melody របស់លោកទៅធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនយ៉ាងនេះ ដោយកិបកេងទុក​យ៉ាងយូរ រហូត​សម្រេច​ចិត្តបញ្ចេញ នៅផលិតកម្មហង្សមាស ។

លោក Jane Roffer កន្លងទៅលោកធ្លាប់បានធ្វើ Melody ឲ្យលោកខេមរៈ សិរីមន្ត បានពីរទៅបីបទហើយ ប៉ុន្តែក្រោយមកទៀត ជួន សុជា ក៏បាន ឲ្យខ្ញុំធ្វើបទបន្តទៀត ដោយយកមកធ្វើមានចំណងជើងថា ប្រហុកផ្អក ហ្នឹង ពេលធ្វើទៅវាស៊ីនឹងបទភ្លេង​ដែលខ្ញុំបានធ្វើកាលពី ២០១៥ ហើយក៏បានច្រៀងជាមួយគាត់ ដោយការធ្វើទាល់តែធ្វើ Full ជាមួយលោក ទើបលោកធ្វើ បទប្រហុកផ្អកហ្នឹង បើសិនគាត់ទិញតែ Melody ក៏គាត់ អត់លក់ដែរ​ ដោយអត់ចោលបទភ្លេងរបស់លោក ហើយក៏ជួន សុជា នេះ បានយកទៅក៏បាត់ដំណឹងឈឹង ដោយអត់ផ្តល់ព័ត៌មាន ផ្តល់ស្អី ។ លោកថា​បានទាក់ទងទៅកាន់ ជួន សុជា កាលពីខែកន្លងទៅ ហើយអ្នកនិពន្ធនេះថា បានទាក់ទងទៅកាន់ផលិតកម្មផ្សេង ដើម្បីលក់ឲ្យ ដោយក្នុងនោះ ថោន ក៏បានយល់ព្រមថាទិញដែរ តែផ្ទុយទៅវិញបទនេះ ក៏បានចេញនៅហង្សមាសវិញ ។​

សកម្មភាពនេះ បានធ្វើឲ្យលោក Jane-Roffer មានសម្តែងនូវការមិនពេញចិត្ត ចំពោះសកម្មភាពនេះដែលមិនបានផ្តល់នូវតម្លៃ ជូនម្ចាស់ស្នាដៃ ។​
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានពីហង្សមាស បានលើកឡើងថា មេធំរបស់ហង្សមាស កំពុងខឹងដាច់ក្បាលដាច់កន្ទុយ តម្រូវ​ឲ្យ ស៊ើបអង្កេត​ជា បន្ទាន់ ដើម្បីដោះស្រាយនូវបញ្ហានេះ ៕
មកស្តាប់ការប្រតិកម្ម បកស្រាយពី Jane-Roffer ពាក់ព័ន្ធបទ ប្រហុកផ្អក៖

លោក ជួន សុជា