Home ព័ត៌មានកីឡា ផ្លូវការហើយឈីលីចូលរួមប្រជែងជាម្ចាស់ផ្ទះពានរង្វាន់ពិភពលោក២០៣០

ផ្លូវការហើយឈីលីចូលរួមប្រជែងជាម្ចាស់ផ្ទះពានរង្វាន់ពិភពលោក២០៣០

0

ក្រុមមន្ត្រីសមាគមន៍បាល់ទាត់ពិភពលោកបាននិយាយកាលពីថ្ងៃពុធថាប្រទេសឈីលីបានបន្ថែមឈ្មោះរបស់ខ្លួនជាផ្លូវការទៅនឹងការដេញថ្លៃរួមគ្នាជាមួយនឹងអាមេរិចខាងត្បូងដើម្បីរៀបចំការប្រកួត World Cup ឆ្នាំ២០៣០។

ប្រធានាធិបតីឈីលីលោក Sebastian Pinera បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមភាគីរបស់លោកពីប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ និង ប៉ារ៉ាហ្គាយ អំឡុងជំនួបកំពូលលើកទី៥៤នៅ Santa Fe ប្រទេសអាហ្សង់ទីន។

ប្រទេសឈីលីបានប្រកាសពីបំណងរបស់ខ្លួនក្នុងការចូលរួមធ្វើជាម្ចាស់ផ្ទះជាមួយនឹងអាមេរិចខាងត្បូងនៅក្នុងខែកុម្ភៈខាងមុខនេះ។ប្រទេសបូលីវីក៏បានសម្តែងការចាប់អារម្មណ៍ក្នុងការចូលរួមនេះផងដែរនិងកំពុងរង់ចាំការឆ្លើយតបពីក្រុមប្រទេសទាំងនេះ៕

ប្រែសម្រួល:Lee

 

Previous articleTrippier ក្លាយជាកីឡាករអង់គ្លេសដំបូងគេគិតចាប់ពីឆ្នាំ១៩៣០ដែលលេងនៅក្លឹប Atletico Madrid
Next articleជួន សុជា មានរឿងធំ ជាមួយ Jane-Roffer ក្រោយកិបកេង​ស្នាដៃបទភ្លេង​យកទៅលក់ឲ្យខេមរៈ សិរីមន្ត​