Mr White ជំនៈឧបសគ្គជីវិត​ឯកោលើទឹកដីរាជធានីភ្នំពេញ ជៀសផុតពីពាក្យថា​អ្នកសិល្បៈរៀនមិនចប់ចុងចប់ដើម

0

ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ Mr White តារាចម្រៀងផលិតកម្មសាន់ដេ នឹង​ទទួលបានសញ្ញាប័ត្រក្នុងកម្រិតបរិញ្ញាប័ត្រ ផ្នែក​គ្រប់គ្រងលើជំនួញ ពីសាលា​បញ្ញាសាស្ត្រ ដោយបានជំនៈលើពាក្យថា អ្នកសិល្បៈរៀនមិនចប់ចុងចប់ដើម ។​

មុនទម្រាំមកដល់ពេលនេះ Mr White បានបញ្ជាក់ពីជីវិត តស៊ូក្នុងទឹកដីរាជធានភ្នំពេញ ដោយរស់នៅម្នាក់ឯឯ ដោយឆ្លៀតរៀនបណ្តើរ ធ្វើការឲ្យគេបណ្តើរ ដោយការងារជាអ្នកដេគ័រឆាក ក្នុងតំណែងកូនចៅគេកំប៉ិកកំប៉ុក ។ លោកបានបន្តថា រស់នៅរាជធានីភ្នំពេញ លោកនៅបន្ទប់ ជួលគេ នៅម្នាក់ឯង ដោយពេលខ្លះមានអារម្មណ៍ឯកោណាស់ ដោយឃ្លាតពីអ្នកផ្ទះ មករស់នៅទីនេះ ដើម្បីស្វែងរកចំណេះ នឹងជំនាញ ហើយក៏ បានក្លាយជាតារាចម្រៀងក្នុងផលិតសាន់ដេ ។ លោកបានបន្តថា មុនក្លាយជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេ ដូចរ៉ាយរ៉ាប់ខាងលើហើយ គឺត្រូវ​តស៊ូជាមួយព្យុះភ្លើង​ជាច្រើន ដោយធ្វើការយប់ ផង រៀនផង ខំស្រាវជ្រាវ ទៅលើជំនាញ​ដែលខំរៀន ហើយក៏បានដូចបំណង ដោយឈានដំណើរ រកភាពជោគជ័យក្នុងការសិក្សា​មួយដំណាក់កាល ។​

តារាចម្រៀងដែលមានដើមកំណើតក្នុងក្រុងព្រៃវែង បានបន្តទៀតថា ទើបតែពីរ ទៅបីឆ្នាំចុងក្រោយនេះទេ លោកមានអារម្មណ៍ធូរស្បើយ ពីភាពឯកោ ក៏ព្រោះតែលោកបានសម្រេចនូវបំណងធំៗជាច្រើន ក្នុងនោះការសិក្សា ហើយក៏ក្លាយជា​តារាចម្រៀងម្នាក់ តាមចិត្តនិងក្តីស្រមៃ បានប៉ងប្រាថ្នា។​
តារាចម្រៀងរូបនេះបានបន្ថែមទៀតថា អ្វីៗ​ទាំង​អស់នេះ ក៏សូមអរគុណដល់ អ្នកមានគុណរបស់ខ្ញុំ ដែលតែងតែលើកទឹកចិត្ត ហើយខ្ញុំក៏ចង់ ប្រាប់គាត់ ថា​កូនប្រុស​ម្នាក់នេះធ្វើបានសម្រេចជូនលោកហើយ ៕