កំដៅកាន់តែខ្លាំងរវាងក្លឹបនិងកំពូលកីឡាករថ្លៃបំផុតលើលោក Neymar ក្នុងពេលដែលទីផ្សារដោះដូរកីឡាករកាន់តែខិតជិតដល់ទីបញ្ចប់ទៅហើយនោះ។ទាំងក្លឹបនិងកីឡាករផ្ទាល់គឺមិនមានអារម្មណ៍ចង់ធ្វើការជាមួយគ្នាឡើយឬសូម្បីតែមើលមុខគ្នាដោយការហ្វឹកហាត់ដំបូងបំផុតត្រៀមរដូវកាលថ្មីនោះកីឡាករមិនបានមកបង្ហាញខ្លួនទៀតផង។
យោងតាមកាសែតបារាំង El Pais បានសរសេរថាខណៈដែលកីឡាករពិតចង់ផ្លាស់ទៅលេងក្លឹបចាស់ Barcelona កាន់តែខ្លាំងហើយនោះ PSG ហាក់មិនមានជម្រើសច្រើនឡើយក្នុងការអនុញ្ញាតិឲ្យកីឡាករវ័យ២៧ឆ្នាំរូបនេះចាកចេញទោះបីជាបានចំណាយលុយដល់ទៅ២០០លានផោនកាលពីឆ្នាំ២០១៧ក្តី។
កាសែតដដែលបានសរសេរទៀតថាក្លឹបយក្សបារាំងរូបនេះហាក់ដូចជាមិនមានភាពស៊ូទ្រាំខ្លាំងឡើយហើយប្រហែលជាត្រូវបង្ខំចិត្តខាតប្រាក់រហូតទៅដល់៦៣លានផោនដើម្បីលក់កីឡាកររូបនេះឲ្យចេញផុតពីបារាំងមានន័យថាគឺព្រមទទួលយកតែត្រឹម១៣៥លានផោនប៉ុណ្ណោះពីBarcelona៕
ប្រែសម្រួល:Lee