ភ្នំពេញ៖ កន្លងទៅផលិតកម្មថោន បានប្រកាសក្តែងៗនឹងថតសាច់រឿង F4 សម័យថ្មីជា Khmer Version ដោយបានជ្រើសរើស តួប្រុស ស្រីជាផ្លូវការ ដែលធ្វើឲ្យទស្សនិកជនមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុកធ្វើការរិះគន់ ។ ប៉ុន្តែទុកសាច់រឿងរិះគន់ មួយអន្លឺសិន ដោយងាកមកមើលសម្រស់ ដែលត្រូវដើរតួជានាង សាន់ឆាយ វិញ គឺ នែប ព្រំរិទ្ធិកា តើស្អាតយ៉ាងណា ?
នែប ព្រំរិទ្ធិកា គឺជាតារាម៉ូដែល ហើយជាតួអង្គដ៏សំខាន់សម្រាប់ថត សាច់រឿង F4 ស្ថិតក្នុងសម័យបច្ចុប្បន្នភាពរបស់កម្ពុជា នាងត្រូវបានគេសរសើរ គ្រប់គ្នាថា រូបរាងក៏មានភាពទាក់ទាញ ហើយត្រេមុខវិញក៏ស្អាត ដែលធ្វើឲ្យប្រុសៗជាច្រើនប្រាថ្នាចង់បានជាដៃគូស្នេហា ។
តារាស្រីវ័យក្មេង រូបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់បំផុតនៅពេលដែលបង្ហាញវត្តមានស្លៀកពាក់គាំទ្រក្រុមប្រេស៊ីល ក្នុងឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ World Cup ដែលធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី ។
សូមទស្សនារូបភាព ដែលបង្ហាញពីសម្រស់ របស់ នែប ព្រំរិទ្ធិកា ដូចខាងក្រោមនេះ៖











