Mario Balotelli បានចាកចេញពី Marseille ក្រោយកុងត្រារបស់គាត់បានផុតសុពលភាពជាមួយក្លិប ។ នេះបើតាមការបញ្ជាក់ពីមេធំរបស់ក្លិបលោក Jacques-Henri Eyraud ។
កីឡាករខាងលើបានចូលរួមអាជីពជាមួយក្លិបខាងលើ ក្រោយការចាកចេញពីក្លិប Nice កាលពីខែមករា ជាមួយកុងត្រាខ្លី ដោយរកគ្រាប់បាល់ ជូន ក្លិប Marseille ចំនួន គ្រាប់ ក្នុងចំណោម ១៥ប្រកួត ។
ក្រោយការចាកចេញពី ទឹកដីបារាំង អតីតខ្សែប្រយុទ្ធរបស់មេឃខៀវអាចនឹងទៅលេងនៅ Napoli ឬ West Ham ក្រោយក្លិបទាំងពីរ បានបង្ហាញ ចំណាប់អារម្មណ៍ ៕