ភ្នំពេញ៖សិល្បករវ័យក្មេងដែលកំពុងមានសមត្ថភាពស្ថិតនៅក្នុងក្រុម តូច កំពុងគិតពិចារណាពាក់ព័ន្ធផ្លូវច្បាប់ចាត់វិធានការទៅលើចោរអនឡាញ លួចយូធូប ហើយក៏នឹងកំពុងថ្លឹងថ្លែងថាអាចនឹងបោះបង់វិដេអូបទ«ឆ្ងាយ» ដែលថតដល់អាម៉េរិកចោកក្រោមគ្រែ បន្ទាប់ពីផលិតអស់ច្រើនពាន់ដុល្លារ ។
បើតាមខ្លឹមសារ យុវជន ម៉ម ពេជ្ជរិទ្ធ ដែលជាសិល្បករ Original Song កំពុងលេចធ្លោ បានបង្ហាញសារនៅលើ ផេករបស់លោកថា វីដេអូចម្រៀង បទ “ឆ្ងាយ” មិនអាចបញ្ចេញជាផ្លូវការបានដោយសារព្រោះតែមានអ្នកយកបទចម្រៀងនេះទៅចែកចាយនៅលើ”YouTube” មុនខ្ញុំ ហើយពួកគាត់កំពុងតែមានឈ្មោះជាម្ចាស់លើបទចម្រៀងនេះទៀតផង (Own the YouTube content ID)។
ខ្ញុំប្រហែលជាត្រូវបោះចោល វីឌីអូ Music Video បទ «ឆ្ងាយ» ដែលបានថតនៅសហរដ្ឋអាមេរិកនេះទៅក្រោមគ្រែហើយ……..។ មិនមែនគ្មានដំណោះស្រាយ ហើយមកអង្គុយរ៉ាយរ៉ាប់នៅទីនេះទេគឺមាន!!!!តែយ៉ាងណាសូមសារនេះទៅដល់បងប្អូនដែលយកបទចម្រៀងខ្ញុំទៅចែកចាយផង សូមកុំយករឿងនេះជាគំនុំគំគួនអី ហើយបកមកចូលរួមជាធ្លុងមួយ ដើម្បីអោយវិស័យនេះដើរទៅមុខទាំងអស់គ្នាបានទេ! ហើយមិនមែនផ្លូវច្បាប់មិនដំណើរការទេ តែខ្ញុំសួរថាតើបងប្អូនយើងរួចរាល់និងការជាប់ទោសដោយមូលហេតុ ចម្រៀងរឺនៅ ?ខ្ញុំមិនចង់អោយអ្នកមានទោសដោយមូលហេតុនេះទេ វាមិនទាន់ត្រូវធ្វើចឹង!! ។
ក្នុងនោះដែរលោកក៏បានបង្ហាញអំពីទំហំចំណាយក្នុងការផលិត Audio បទ «ឆ្ងាយ» កន្លងមក ដោយចាយទាំងពេលវេលា និងថវិកា យ៉ាងច្រើន។
នេះជាពត៌មានខ្លីៗ អំពីការផលិតបទចំរៀងមួយបទ៖
ចំពោះ បទ «ឆ្ងាយ»
-និពន្ធអស់ រយៈពេលកន្លះឆ្នាំ (6ខែ)
– សមាជិកក្រុមតូចនៅជួយរាល់តម្រូវការ
– សហការជាមួយលោកគ្រូខ្ញុំ លើការសរសេរ
– យើងបានទិញ កំព្យូទ័រដើម្បីធ្វើការផលិតអស់ ( 2000$ )
– ថ្លៃភ្លើង (6ខែ) (600$ )
-កម្មវិធីផលិតតន្ត្រី Studio one 4 (400$)
-សម្លេងឧបករណ៍តន្ត្រីដែលប្រើក្នុងបទឆ្ងាយ KOMPLETE 11 ultimate (1200$ )
– សម្លេងហ្គីតា Orange Amp + EVH guitar (1600$)
– ខ្ញុំខំហាត់លេងនិងរកទំនុកហ្គីតាបទ ឆ្ងាយ 6 ខែ ទំរាំត្រូវចិត្តខ្លួនឯង
– ហើយ សហការជាមួយ សិល្បករព្យាណូដើម្បីបញ្ចូលក្នុងបទ
– ខ្ញុំត្រូវអង្គុយ មិច (Mix) រឺ ពង្រឹង បច្ចេកទេសសម្លេងដោយខ្លួនឯង ថ្ងៃ/យប់
– បន្ទាប់ពីបញ្ចប់ ការងារពេលកន្លះឆ្នាំតាមចរន្តកាងារខ្ញុំត្រូវអោយបងប្អូនស្ដាប់ក្នុង Pleng App 1 ខែ សិន ទើបខ្ញុំបញ្ចេញក្នុងYouTube ព្រោះត្រូវរកចំណូលបន្តិចបន្តួចមកវិញ។
-សរុប ចំណាយអស់ (4800$ ) មិនបានគិតថ្លៃ ទីតាំង និង សិល្ប:ករដែលបាន សហការ ។
– បង បង មិនគួរចែកចាយបទនេះដោយគ្មានការអនុញ្ញាតទេ ហើយថែមទាំងលួចយក YouTube Content ID របស់ពួកយើងទៀត។�
អាចទេ យើងមកធ្វើការជាមួយគ្នាវិញ?
ខ្ញុំបានផ្ញើរសារទៅបងអ្នកយកទៅផុសមុនហ្នឹង ដើម្បីជួបមុខនិយាយគ្នាអំពីរឿងនេះ តែផ្ទុយទៅវិញ មិនតប មិននិយាយជាមួយ ហើយគ្រាន់តែលុបបទ ឆ្ងាយចេញពី channel គាត់។ តើអ្នកណាមួយ នឹងចូលរួមជាមួយខ្ញុំ និងក្រុម ដើម្បីចាត់ការទៅលើរឿងកម្មសិទ្ធបញ្ញាលើ YouTube នេះ។ ខ្ញុំគិត ថាបើបងនិយាយថា នេះខ្មែរដូចគ្នា ជួយគ្នានោះ មោះ មកធ្វើការជាមួយគ្នាវិញ ជាជាងធ្វើអំពើលួចអីចឹង។ Inbox របស់ខ្ញុំបើករហូតទេ ផ្ញើសារមកកាន់ mail របស់ខ្ញុំ [email protected] ក៏បាន ។ តោះយើងរៀនធ្វើការជាមួយគ្នា។ ខ្ញុំរង់ចាំ រាល់បងៗ ដែលមានចំនេះលើរឿង Digital និង YouTube នេះ ៕