ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាបជាមួយនិងរបបខ្យល់មូសុង និរតីកម្រិតមធ្យម លក្ខណៈបែបនេះធ្វើឲ្យ បណ្ដាខេត្តនៅជាប់មាត់សមុទ្រ មានជាអាទិ៍ ខេត្តកោះកុង និងព្រះសីហនុ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម។
ការព្យាករណ៍ឲ្យដឹងបន្តថា ចំពោះ បណ្ដាខេត្ត-ក្រុងនៅតំបន់វាលទំនាបភាគកណ្ដាល ភាគខាងជើង និងពាយ័ព្យ នឹងមានភ្លៀងពីតិចទៅបង្គួរ ក្នុងនោះភាគខ្លះធ្លាក់ខ្លាំង ហើយបណ្តាខេត្ត និងរាជធានី នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើត ជាប់និងប្រទេសវៀតណាម នឹងអាចមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាប។
ក្រសួងក៏បានអំពាវនាវដល់សាធារណជនមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕