ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មការស្រុកល្វាឯម ចុះវាស់វែងដីប្រាំងរបស់ប្រជាពលរដ្ឋ នៅចំណុចបឹងបូកវែក ស្ថិតនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល ឃើញថា បានប៉ះពាល់សតិអារម្មណ៍ បរជាពលរដ្ឋរហូតដល់ប្រជាពលរដ្ឋជាង ១០០គ្រួសារផ្ទុះការតវ៉ា ក្រសួងមហាផ្ទៃ បានស្នើឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បំភ្លឺជាលាយលក្ខណ៍អក្សរ មកក្រសួមហាផ្ទៃ ដើម្បីឲ្យក្រសួងមានមូលដ្ឋានចាត់ការបន្ត ។