ភ្នំពេញ៖ ក្នុងសង្គមគ្រួសារ រមែងនឹងមានបញ្ហាប៉ះទង្គិចដូចចានក្នុងរាវ ដូចស្លាបព្រាប និងចាន ដែលមិនអាចចៀសផុត ប៉ុន្តែអ្វីដែលសំខាន់គឺ ការចេះ អត់ឱនឲ្យគ្នាទៅវិញទៅមក ទើបសុភមង្គលគ្រួសារ អាចបន្តដំណើរទៅមុខ ដល់ចាស់កោងខ្នង ។
ជាក់ស្តែងថ្មីៗនេះ ណូម័រ បានបង្ហាញអារម្មណ៍មិនល្អ ជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីរៀបការបានរយៈពេលជាង ១ខែនេះ ដែលធ្វើឲ្យសាធារណៈបុគ្គល មានមន្ទិលសង្ស័យ ដោយចោទជាសំនួរថា តើពីរនាក់នេះឈ្លោះគ្នាមែន ? ការសង្ស័យ ក៏ព្រោះតែ មួយរយៈ ចុងក្រោយនេះ ខាងស្រីតែងតែបង្ហោះសារប្លែកៗ ទៅណាទៅណី បង្ហោះរូបតែឯងៗ ។
អ្វីដែលទស្សនិកជនឆ្ងល់នោះបានចេញជាផ្លូវការហើយ គឺពិតជាមានរឿងឈ្លោះប្រកែកគ្នាមែន តែមិនធំដុំ ដោយសាមីខ្លួនបានចាត់ទុករឿងនេះ ជារឿងចានក្នុងរាវ និងចង្កៀងផ្ទះនរណា អ្នកនោះអ្នកដុត និងពន្លត់។
ម្សិលមិញនេះដែរ Vj Sophea បានសរសេរនៅលើ ហ្វេសប៊ុករបស់លោកថា «អូនអាចមានសិទ្ធខឹងបង បងក៏អាចមានសិទ្ធលួងអូនដែរអូនខឹងបងខ្លាំង តែបងមានកាដូរតូចតែខ្លឹមដើម្បីលួងអូន។ស្មានបងខ្លាចមែន។ I love you my Lady. ណូ ម័រ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖