ហង្សក្រហម​លក់កីឡាករវ័យក្មេងម្នាក់ទៅឲ្យ Sporting CP

0

Liverpool បានធ្វើការបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យក្មេង Rafael Camacho បានបំពេញបែបបទ ផ្លាស់ទៅកាន់ Sporting CP ក្នុងតម្លៃ ដែលផ្សាយចេញគឺ ៥លានផោន។

Camacho​ អាយុ ១៩ឆ្នាំ ដោយបានបង្ហាញខ្លួនលេងនៅ Anfield តែពីរលើក ក្រោយចូលរួមលេងក្នុងក្របខណ្ឌ Premier League កាលពីឆ្នាំ ២០១៦​។
តែពេលនេះ កីឡាករសញ្ជាតិព័រទុហ្កាលនេះ បានវិលទៅកាន់ទឹកដីកំណើតវិញ ដោយកុងត្រារយៈពេល ៥ឆ្នាំជាមួយ Sporting ។
ក្នុងសេចក្តីថ្លែងការណ៍របស់ ហង្សក្រហម បានលើកឡើងថា Rafael Camacho បានបំពេញកុងត្រាជាអចិន្ទ្រៃយ៍ជាមួយ Sporting ៕