ភ្នំពេញ៖ លោក ឆាយ បូរ៉ា ដែលជាផលិតករមួយរូប ក្នុងវិស័យភាពយន្តខ្មែរ បានលើកឡើងថា មានជនបរទេសម្នាក់បានសុំផ្តិតទិដ្ឋភាពអង្គរវត្ត លើអាកាស ក៏ស្រាប់តែអាជ្ញាធរអប្សរាទារថ្លៃ ១ពាន់ដុល្លារ ក្នុងនោះលោកបានឆ្ងល់ដែរថា តើសេវាកម្មនេះ ពិតជាមានមែនឬយ៉ាងណា ?
លោក ឆាយ បូរ៉ា បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ថា បន្ទាប់ពីបង្ហោះរូបភាពប្រាសាទ អង្គរ ដ៏ស្រស់ស្អាតនៃ មាតុភូមិយើង ដែលថតដោយជនបរទេស ស្រាប់តែ ជនបរទេស ម្នាក់ បានខរមិន ថា គាត់ចង់ថតដូចប្រទេសទំាងនេះដែរ ដោយបង្ហោះ ដ្រូន តែខាងអាជ្ញាធរ អប្សរា ទារបង់ប្រាក់ ១ពាន់ ដុល្លា ។ គេមានសេវាបែបនេះមែន ? ការបើកអោយថត ដោយសេរី ពិតជាមិនអាច ខ្ញុំ ក៏ទទួលស្គាល់ដែរ តែយកប្រាក់ ១០០០ ដុល្លា វាជាចំណូលចូលជាតិ ឬចូលហោប៉ៅ បុគ្គល ។ ពេលខ្លះ យើងចង់អោយគេផ្សាយ ពីប្រាង្គប្រាសាទ របស់ខ្មែរ បើគ្មាន ១លាន ដុល្លា គេមិនមកថត អោយទេ ហើយផ្សាយ ក្នុង CNN បើគ្មាន ៣០ លាន មួយឆ្នាំ គេក៏មិនផ្សាយអោយដែរ ។
លោកបានបន្តទាំងស្ថានភាពងឿងឆ្ងល់ថា ខ្ញុំមិនយល់ពីប្រពន្ធ័គ្រប់គ្រងរដ្ឋបែបការិយាធិប្បតេយ្យ ដ៏ដុះស្នឹម ដែលធ្វើអោយជាតិខាតបង់យ៉ាងធ្ងន់ធ្ងរ។ សម្តេចលោកពិតជាមើលមិនអស់ ពិតមែន ហើយបានធ្វើអោយ ត្រីងៀតឆ្លៀតពង។ មហន្តរាយជាតិ ដូចការបាក់រលំអាគារ សំណង់នៅកំពង់សោម បានធ្វើអោយ អាយុជីវិតខ្មែរស្លាប់ ក្នុងប្រទេសដែលពោរពេញដោយសន្តិភាព និងសេដ្ឋកិច្ចរីកចំរើន ។
ផលិតករខាងលើបានបន្ថែមថា ខ្ញុំឃើញទឹកមុខ ដ៏ស្រងូតស្រងាត់ របស់សម្តេច លើគំនរអាគារបាក់បែក។ ទឹកភ្នែករបស់សម្តេច និងសំលេង ដ៏ក្តុតក្តួល របស់សម្តេច លើរថយន្តសង្គ្រោះបន្ទាន់ បានអង្រួន បេះដូងកូនខ្មែរ គ្រប់ៗ អោយមានចិត្ត ស្រឡាញ់ អានិតជាតិសាសន៏របស់ខ្លួនរិតតែខ្លាំងឡើង។
តើមានអ្វីផ្សេងទៀត ដែលខ្មែរមើលមិនឃើញ ដែលសម្តេចលោកមិនបានដឹង ព្រោះតែការលាក់បំពួន របស់ក្រុម ឆ្លៀតឱកាស របស់ មន្ត្រី រលេះរលួយ៕