ភ្នំពេញ៖ ហាក់អន់ចិត្ត ជាមួយរឿងរ៉ាវគេចែករំលែកស្នាដៃខ្លួនទាំងរប៉ាត់រប៉ាយ និង ព្រួតគ្នាកម្ទេច YouTube Chanel នោះ តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ត្រូវជាប្អូនរបស់ ដួង វិរៈសិដ្ឋ បានបង្ហាញអាការៈចង់អស់ចិត្តពីវិថីសិល្បៈនេះ ។
លោក ម៉ម ពេជ្ជរឹទ្ធ បានសរសេរនៅហ្វេសប៊ុកលោក យប់មិញថា ចម្រៀងមួយបទដែលខ្ញុំបានយកបេះដូងមកធ្វើ ត្រូវបានចែកចាយលើបណ្ដាញសង្គមដោយរប៉ាត់រប៉ាយ និងកេងចំណេញ គ្មានសណ្ដាប់ធ្នាប់ និង គ្មានការអនុញ្ញាត គ្មានភាពច្បាស់លាស់ ខ្ញុំប្រហែលជាត្រូវលាឈប់ពីអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃណាមួយឆាប់ឆាប់នេះ ដោយសារ រឿងដ៏តូចតាចមួយនេះ ។
លោកបានបន្តថា ខ្ញុំសូមអរគុណបងប្អូនចាស់ក្មេងដែលស្រលាញ់ និងលើកទឹកចិត្តលើអ្វីដែលខ្ញុំប្រឹងប្រែង គ្មាននរណាម្នាក់មានកំហុសទេ ។
****ខ្ញុំធ្លាប់ត្រូវបានគេព្រួតកម្ទេច Youtube Channel ដែលខ្ញុំបង្ហោះចម្រៀងរបស់ខ្ញុំម្តងរួចហើយដោយសារខ្ញុំព្យាយាមហាមឃាត់គេ ហើយខ្ញុំបានបរាជ័យកិច្ចការពារស្នារដៃខ្លួន រីឯ ការបង្ហោះចម្រៀងរបស់ខ្ញុំត្រូវបានផ្អាកដំណើរការ៦ខែរ ទៅ ៩ខែ ហើយត្រូវបាន(YouTube)គំរាមលុបចោលនៅអ្វីទាំងអស់ ព្រោះការកាត់ក្តីបែបអេឡិចត្រូនិក ចោតថាខ្ញុំមិនមែនជាម្ចាស់ស្នាដៃ ។ ” You have stolen my Art for your own business benefit ” ៕