ភ្នំពេញ៖ ក្រោយពីត្រូវបានចោរអនឡាញ Hack គណនីលោក Sammy Bun នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដោយបន្តគ្រប់គ្រងទៅលើផេក S-Auto លក់រថយន្ត នោះសាមីខ្លួនកំពុងដុតដៃដុតជើងធ្វើការជាមួយខាងអ្នកជំនាញនៅក្រសួងមហាផ្ទៃ។
បើតាមលោក ប៊ុន រតនា ថៅកែលក់រថយន្ត S-Auto បានបញ្ជាក់ឲ្យដឹងថា អាខោនបងប្រុសលោកត្រូវបានគេ Hack ហើយបើសិនមានឆាតទៅសូមប្រយ័ត្នមានឆាតខ្ជីលុយអី រឺមួយឆាតអីផ្ដេសផ្ដាសខាងយើងខ្ញុំមិនទទួលខុសត្រូវទេ ។
លោក ប៊ុន រតនា បានបន្តទៀតថា បងប្រុសរបស់លោកកំពុងព្យាយាមដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ ឲ្យជួយដោះស្រាយទៅលើបញ្ហានេះ ដើម្បីទាញយកផេក និងគណនីហ្វេសប៊ុកមកវិញ ។ លោកនៅតែសង្កត់ធ្ងន់ថា ក្នុងពេលនេះ បើសិនជាជនខិលខួចដែលជាចោរអនឡាញនេះ ប្រើប្រាស់គណនី Sammy Bun ទៅខ្ចីលុយ ឬធ្វើអ្វីផ្តេសផ្តាសលោកមិនទទួលខុសត្រូវនោះទេ ៕