បាត់ដំបង៖ កូនប្រុសតិរិច្ឆានម្នាក់បានយកពូថៅកាប់ទៅលើម្តាយរបស់ខ្លួន ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់នគរបាល់ជាតិបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាក្នុងគ្រួសារមួយ (កូនយកពូថៅកាប់ម្តាយ)កើតឡើងត្រង់ចំណុចក្រុមទី០៨ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យជាកូនឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ បានយកពូថៅកាប់ទៅលើម្តាយឈ្មោះ រួន អេត ភេទស្រី អាយុ ៤៨ឆ្នាំ បណ្តាលអោយរងរបួសត្រង់ចង្កេះ និងបន្តយកពូថៅកាប់ទៅលើម៉ូតូបែកកុងទ័រ និងខោអាវ។
របាយការណ៍ដដែលបន្តថា ចំពោះមូលហេតុគឺបណ្តាលមកពីកូនប្រុសខឹងនឹងម្តាយស្តីបន្ទោសពីរឿងហូបបាយច្រើនមិនទុកអោយប្អូន។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ពូថៅចំនួន ១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕