ភ្នំពេញ៖ កាន់តែក្តៅគគុកទៅៗហើយ រឿងអតីតកាលចំណងស្នេហ៍រវាង អ្នកស្រី ងិន ម៉ានីយ៉ា និងលោក ថៃ នរៈសត្យា ដោយកំពុងតែបាចសាចទឹកដាក់គ្នា យកត្រូវរៀងៗខ្លួន។
អ្នកស្រី ងិន ម៉ានីយ៉ា បានសរសេរនៅលើហ្វេសប៊ុកនារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះ ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
#សារបំភ្លឺសាធារណៈជនបន្ថែមអោយស្គាល់ពីអតីតប្តីនាងខ្ញុំ ថៃ នរៈសត្យា
ទាំងក្នុងហ្វេសប៊ុគ និងសារព័ត៌មានគឺបានចុះផ្សាយហើយ ថារូបខ្ញុំ និង ថៃ នរៈសត្យា បានលែងលះគ្នាជាង ៩ឆ្នាំមកហើយ។ ខ្ញុំសូមបញ្ជាក់បន្តិចអោយបានច្បាស់ដល់សាធារណៈជន គឺ ថៃ នរៈសត្យា អតីតឯឧរដ្ឋលេខាធិការក្រសួងវប្បធម៍ គឺក្នុងពេលដែលគាត់កំពុងរស់នៅជាមួយនាងខ្ញុំក្នុងថានៈជាប្តីប្រពន្ឋក្នុងផ្ទះតែមួយ គឺគាត់លួចសាហាយស្មន់ដេកជាមួយប្អូនស្រីជីដូនមួយខ្ញុំ លើគ្រែខ្ញុំ និងក្នុងបន្ទប់ខ្ញុំទាំងដែលខាងស្រីក៏មានប្ដីខាងប្រុសក៏មានប្រពន្ធ។សម្រាប់ពាក្យចោទថាខ្ញុំផិតក្បត់គាត់នោះគឺមិនមានការពិតទាល់តែសោះ ខ្ញុំមានបងប្អូនមិត្តភ័ក្រធ្វើសាក្សីជាច្រើន ជាពិសេសលោកមេធាវីរបស់ខ្ញុំ។
នេះឬឯកឧត្តមមេវប្បធម៍? ឯឧធ្វើគម្រូបានល្អណាស់ ដៀល ប្រពន្ធដែលធ្លាប់កំសត់កម្រកវែកកឆ្នាំង ធ្វើឲ្យគាត់មានបានដល់ថ្ងៃនេះសុទ្ធតែស្រីកំណាច។
ក្នុងពេលរស់នៅជាមួយគ្នា នាងខ្ញុំមិនដែលបានគិតអ្វីដែលប្រាសចាកតម្លៃស្រ្តីខ្មែរទេ គឺនាងខ្ញុំខិតខំបម្រើប្តីអោយបានល្អ អប់រំមើលថែកូន និពន្ឋបទចម្រៀងអោយក្រុមហ៊ុនហង្សមាស និងបើកហាងសូហ្វីយ៉ាថែសម្ភស្ស ជួយរកចំណូលបន្ថែមក្នុងផ្ទះ។ នៅពេលដែលគាត់សុខស្រួលពេកនោះហើយ ទើបគាត់លួចមានសាហាយជាមួយប្អូនជីដូនមួយខ្ញុំ នៅលើគ្រែខ្ញុំ ក្នុងបន្ទប់គេងខ្ញុំ និងទីកន្លែងផ្សេងទៀតដែលខ្ញុំមានភស្តុតាង និងសាក្សីដឹងឮគ្រប់គ្នា។
ក្រោយពេលដែលមានសាលដីការលែងលះជាស្ថាពរហើយ តាមច្បាប់គឺខ្ញុំមានសិទ្ឋិគ្រប់យ៉ាង ទោះបីខ្ញុំស្រឡាញ់ពេញចិត្តជាមួយអ្នកណាក៏ដោយ ជាសិទ្ឋិខ្ញុំ។ ព្រោះយើងបានលែងលះគ្នាហើយ ចុះហេតុអីក៏តាមចងពារធ្វើបាបខ្ញុំដល់ណា? ព្រោះគាត់ឃើញតែប្រពន្ធខុសខុសគ្រប់យ៉ាងដែលស្រីគាត់វិញត្រូវទាំងអស់ទោះបីជាផិតក្បត់គាត់ប៉ុន្មានដងក៏នៅតែត្រូវដែរ។
នាងខ្ញុំសូមអភ័យទោសចំពោះសាធារណៈជន បើករណីនាងខ្ញុំនេះ បាននិយាយធ្វើអោយប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ។ ប៉ុន្តែ បុគ្គល ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៍ម្នាក់នេះ គឺបានធ្វើ ផ្លូវចិត្តនាងខ្ញុំខ្លាំង ទោះបីនាងខ្ញុំអង្វរករគាត់សូមឲ្យបញ្ឈប់ស្នេហាទទឹងទិសនឹងទៅ គាត់នៅតែមិនព្រមព្យាយាមឲ្យស្រីគាត់ទៅលែងប្ដីហើយគាត់យកមកចិញ្ចឹមទំនុកបម្រុងទាំងគ្រួសារវានៅលើផ្ទះខ្ញុំ។
អំពើរហួសហេតុនេះ តើស្រីណាទ្រាំបាន ? នាងខ្ញុំនិងកូនកូនបានសួរគាត់ថារវាងមនុស្ស 4 នាក់និងមនុស្សម្នាក់ជ្រើសយកខាងណា..? តើបងប្អូនដឹងគេថាទំហំឈឺចាប់របស់នាងខ្ញុំដល់កម្រិតណា? នាងខ្ញុំបានធ្លាក់ខ្លួនឈឺ ស្ទះសរសៃឈាមដើរមិនរួចទៅព្យាបាលនៅប្រទេសវៀតណាម គេសើចសប្បាយជាមួយនឹងស្រីស្នេហ៍គេបញ្ឈឺខ្ញុំទាំងនិយាយទូរសព្ទសើចក្អាកក្អាយ..ដោយការពិបាកទ្រាំនឹងភាពផិតក្បត់នៅចំពោះមុខមិនបាននាងខ្ញុំក៏សុំគាត់លះលែង..!
បន្ទាប់មកទៀតដោយការឈឺចាប់ហួសប្រមាណ មួយថ្ងៃទៅមួយខែ 1ខែទៅ 1ឆ្នាំនាងខ្ញុំគាត់ធ្លាក់ខ្លួនឈឺម្ដងទៀត (ឈាមស ស៊ីឈាមក្រហមចាប់តាំងពីឆ្នាំ ២០១៤ មកទល់សព្វថ្ងៃ) គឺខ្ញុំពិបាកចិត្តខ្លាំងណាស់។ សូម្បីនាងខ្ញុំចង់រកស៊ីអ្វីក៏មិនបាន ចង់សាងសង់ផ្ទះលក់ចិញ្ចឹមកូនក្នុងបន្ទុក និងយកលុយមកព្យាបាលជំងឺក៏គាត់បង្វិលទៅជារឿងអាក្រក់បង្ខូចកេរ្ត៍ឈ្មោះអ្នកដាក់លុយហ៊ុនសាងសង់ធ្វើទៀត។ គាត់អីក៏អាក្រក់បំផុត សំដីផ្អែមពីរោះតែពីរមុខតែពីក្រោយវិញដើម្បីប្រហារខ្ញុំបំភ្លើសបំពានគ្រប់បែបយ៉ាង។
ស្តាប់មួយភ្លែត គាត់និយាយចេញមកមានទ្រឹស្តីល្អៗ ស្តាប់ភ្លាមចង់ងប់ជឿលើគាត់ថាជាមនុស្សល្អបំផុត។ តែបុគ្គលនេះគឺមានសារជាតិពិសពុលអាក្រក់ជួរជាតិខ្លាំងណាស់។ គាត់តាមចងកម្មចងពារជាមួយខ្ញុំ បំបិទសិទ្ឋិខ្ញុំធ្វើអ្វីមិនបានទាំងអស់។ តើលែងលះខ្ញុំហើយនៅចង់ក្តោបគ្រប់គ្រងជីវិតឯកជនខ្ញុំដល់ណា? សាហាវអីយ៉ាងនេះ?
នាងខ្ញុំសូមអរគុណបងប្អូនដែលបានផ្តល់កម្លាំងចិត្តដល់ស្រ្តីទន់ខ្សោយដូចរូបនាងខ្ញុំ។ នាងខ្ញុំគ្រាន់តែសុំរស់នៅជីវិតឯកជន ជាមួយសិទ្ឋិសេរីភាពមួយចំនួន តើបានទេ? ល្មមឈប់តាមចងកម្មចងពារជាមួយខ្ញុំទៅ។ ខ្ញុំអហោសិកម្មអោយផុតទៅចុះ ៕
20.06.19