រដ្ឋមន្ដ្រីប្រាប់ប្រធានមន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្តប្រើប្រាស់រថយន្ដគ្លីនិកចល័តឲ្យបានត្រឹមត្រូវ

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យប្រធានមន្ទីរគ្រប់រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ ប្រើប្រាស់រថយន្ដគ្លីនិកចល័ត(Mobile Clinic)ដែលជាជំនួយឥតសំណងរបស់សាធារណៈប្រជាមានិតចិនចុះផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានត្រឹមត្រូវ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្ញើជូនលោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩បានឲ្យដឹងថា “ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក្រសួងសុខាភិបាល ស្នើដល់លោក លោកស្រីប្រធាន ចាត់ចែងរៀបចំប្រើប្រាស់រថយន្ដគ្លីនិក ចល័តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទៅតាមពេលវេលាសមស្របរបស់មន្ទីសុខាភិបាល រាជធានី-ខេត្តនីមួយៗ ហើយត្រូវយកចិត្តទុកដាក់ពិនិត្យ ថែទាំរថយន្ដ និងសម្ភារបរិក្ខាពេទ្យក្នុងរថយន្ដជាប្រចាំស្របតាមលក្ខណៈបច្ចេកទេស”៕