ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរវាងលោក ថៃ នរសត្យា និង អតីតភរិយា ងិន ម៉ានីយ៉ា បានចាប់ផ្តើមសស៊ើរើសារជាថ្មី ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើល ក្រោយរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើបានបង្ហាញភរិយាថ្មីរបស់ខ្លួនជាមួយទ្រនំតូចមួយ ក្រោយការសន្សែសន្សំ អស់ជាច្រើនឆ្នាំ។
ក្រោយរឿងដ៏ចម្រូចចម្រាស់ ទោះបីជាចប់ដាច់ស្រេចគ្នា ១០ឆ្នាំ ប៉ុន្តែអតីតភរិយារបស់លោកនៅតែមិនអស់ចិត្តរឿងនេះ ក៏បានជីកកកាយឡើងវិញ ដែលធ្វើឲ្យលោកអត់ទ្រាំមិនបានព្យាយាមឆ្លើយតបទាំងកណ្តាលអធ្រាត្រ។
នៅរាត្រីរំលងអធ្រាត្រយប់មិញនេះលោក ថៃ នរសត្យា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ៖
អាណិតកូនៗណាស់
Silence is over
•••••••••••
ប៉ុន្មានថ្ងៃនេះខ្ញុំត្រូវរងការវាយប្រហារពីសំណាក់ស្រីកំណាចម្នាក់ជាអតីតភរិយា ដែលដាច់អហំង្កាបានប្តឹងសុំលែងលះខ្ញុំតាមផ្លូវច្បាប់ជាស្ថាពរជាងដប់ឆ្នាំហើយ គឺតាំងពីអំលុងឆ្នាំ ២០០៨ ដែលកាលនោះ លោកប្រធានគណ:មេធាវីនៃរាជរដ្ឋាភិបាល ឃី តិច លោកបានដឹងច្បាស់ ព្រោះស្រីនោះបានទៅពឹងពាក់នៅស្ថាប័ននេះ ព្រមទាំងគំរាមដោយត្រង់ៗកាលពីពេលនោះថា នឹងធ្វើឲ្យខ្ញុំអស់ទាំងការងារ និងទាំងជីវិតនយោបាយ ។
ដោយអំណាចច្បាប់ ខ្ញុំបានចាកចេញមករស់នៅតាមសមត្ថភាពដែលខ្ញុំអាច ខ្ញុំខំដោយលំបាកលំបិនណាស់អស់ជាច្រើនឆ្នាំ ជាមួយភរិយាក្រោយទើបសាងបានដោយលំបាកនូវជម្រកដ៏ធួនល្មមមួយនៅដាច់ស្រយាលឯជាយក្រុង។ខ្ញុំបានរៀបចំកម្មវិធីឡើងផ្ទះនោះទៅតាមលទ្ធភាពស្តួចស្តើងរបស់ខ្ញុំ តែបែរជាស្រីកំណាចនោះផុសបរិហារកេរ្តិ៍ខ្ញុំបំភ័ន្តមតិមហាជន ឲ្យមើលមកខ្ញុំនេះដូចជាមនុស្សអាវាសែ ដែលទើបដើរចោលក្រុមគ្រួសារអីចឹង។
លោកបានបន្តថាឃើញដូចនេះខ្ញុំក៏បានពិភាក្សាជាមួយកូនៗទាំងអស់ចង់សរសេរបកពីរឿងនាងនោះដើម្បីកុំឲ្យងងើលក្នុងការឈ្លានពានខ្ញុំមិនលើកលែងជារហូតមកពេក ព្រោះយើងបានលែងលះគ្នាតាមផ្លូវតុលាការ”ច្បាប់រដ្ឋ”ជាង១០ឆ្នាំហើយ តែកូនៗខ្ញុំគាត់សុំខ្ញុំថាកុំអាលអី បើប៉ាសរសេរសុំត្រឹមផ្ញើចូលឆាតគាត់សិនចុះ ដើម្បីកុំឲ្យគាត់យល់ថាគាត់ perfect ពេក ហើយចេះតែមានគំនិតបំផ្លាញគេមិនឈប់ដូចនេះ។ ខ្ញុំបានសរសេរហើយផ្ញើចូលឆាតនាងនោះ តែនាងមិនត្រឹមតែមិនយកទៅពិចារណាទេ គឺថែមទាំងឆាតមកជេរប្រមាថខ្ញុំ ដូចទម្លាប់ដែលនាងធ្លាប់តែកៀបសង្កត់មើលងាយខ្ញុំ ដូចកាលពីមុន (ខ្ញុំមានសម្លេងជេរប្រមាថនេះ)
ហើយបន្តចេតនាអាក្រក់ជាមួយបនភឿនក្នុងការបំផ្លាញ់ខ្ញុំថែមទៀតឥតដកដៃតាមចរិតអាក្រក់របស់គាត់។
លោកបានបន្តទាំងពិបាកចិត្តថា ខ្ញុំធន់ទ្រាំរងការប្រមាថក្រោយការលែងលះច្រើនឆ្នាំ មិនបើកកាយអីទេព្រោះអាណិតកូនដែលនៅតូចៗ តែពេលនេះកូនៗខ្ញុំគេធំដឹងក្តីអស់ហើយ ដូចនេះដើម្បីកុំឲ្យយល់ច្រឡំមកលើខ្ញុំខ្លាំងពេក ខ្ញុំសុំបង្ហាញជូននូវសំណេររបស់ខ្ញុំទៅនាងនោះដើម្បីឲ្យឈប់ចងកម្មខ្ញុំ តែត្រូវគេជេរបញ្ចោប្រមាថបកមកវិញ ដូចខាងក្រោមនេះ :
” បើមិនបិទមាត់ទេ កុំថាខ្ញុំខ្វះការយោគយល់ ។ ខ្ញុំសម្រេចចិត្តនឹងនិទានរឿងល្បិចកលនៃអំពើផិតក្បត់ដ៏សាហាវរបស់ស្រីអំនួតម្នាក់ ដែលចេះតែបំផ្លាញច្រើនជាងកសាង។ ខ្ញុំនឹងបកបង្ហាញសាធារណជនក្នុងឲ្យពួកគេបានដឹងតាំងពី ក ដល់ អ ។ ពីប្រុសសហាយទាំងមកពីអាមេរិក ទាំងនៅខ្មែរ ទាំងអាម្នាក់នៅតាខ្មៅ ទាំងអាម្នាក់ដែលខ្ញុំទៅធាក់ទ្វារចាប់បានរួមគ្នានៅបន្ទប់លេខ 14 នៃផ្ទះសំណាក់មួយនៅត្រើយម្ខាង។
ចាប់បានប៉ុណ្ណឹងហើយគ្មានញិនអីបន្តិចគឺហ៊ានជេបញ្ចោរខ្ញុំនៅចំពោះមុខប្រុសសាហាយដែលកំពុងភ័យស្លន់នោះទៀត ម្នាក់នោះខ្ញុំស្គាល់ទាំងប្រពន្ធរបស់គេទៀត ប្រពន្ធម្នាក់នេះគោរពរាប់អានខ្ញុំណាស់ ហើយគឺប្រពន្ធម្នាក់នោះឯងដែលតេមកប្រាប់ខ្ញុំពីការលួចជួបគ្នានេះ ព្រោះគាត់ខឹងថាលួចប្តីគាត់ហើយ បែរជាសាហាវហ៊ានតេទៅជេរបញ្ចោរគាត់ទៀត។ គឺបង្ហាញទាំងអស់ រាប់ទាំងអាសង្ហារឈ្មោះ ដួង តារា ដែលល្បីថាពូកែខាង IT ម្នាក់ថែមទៀត ដែលវានេះមានទំនាក់ទំនងគ្នាស្អិតរមួតរាប់ឆ្នាំមកហើយ ហើយវាទើបតែមានការងារ និងមានប្រពន្ធមិនជាយូរប៉ុន្មាននេះ។
គឺវានោះហើយដែលឃុបឃិតជាមួយស្រីនោះនាំដល់ការបំផ្លាញ villa របស់កូនៗខ្ញុំ ឲ្យក្លាយជាផ្ទះការ៉ាអូខេ…បន្ទាប់មកក៏គឺវានេះទៀតដែរ ដែលទើបនឹងមានមុខមានមាត់មានលុយ ជាអ្នកនៅពីក្រោយការកម្ទេចវីឡានេះឲ្យទៅជាផ្ទះល្វែងទៀត។ ដោយវាជាម្ចាស់លុយក្នុងការជួយឲ្យស្រីនោះក្នុងការវាយផ្ទះវីឡាចោលដើម្បីធ្វើជាផ្ទះល្វែងនោះ វាមានអាទិភាពជ្រើសរើសយកអាល្វែងកណ្តាលទៀតផង ឥឡូវកំពុងដាក់លក់។
និយាយពីការហិនហោចការបញ្ចាំផ្ទះវីឡានៅធនាគារ Acleda ជាមួយ អង្គរជុំកាត់ដេរ ដែលមានឈ្មោះ ដួង តារា ជាសមាសភាពហត្ថលេខីសាក្សីខាងស្រីល្អម្ចាស់ផ្ទះ យកលុយមកចាយវាយមិនដឹងមុខ រហូតដល់វ័ណ្ឌក ត្រូវធនាគារបង្ខំអនុវត្តនិតិវិធីធនាគារ ក៏មកអង្វរខ្ញុំឲ្យលក់ដីជាទីស្រឡាញ់របស់ខ្ញុំមួយកន្លែងនៅកំពង់សោមដែលខ្ញុំខំសន្សំលុយទិញបន្តិចម្តងៗ ពីលោក ឆេ ខា អតីតមេបញ្ជាការយោធាខេត្តព្រះសីហនុ ឲ្យទៅម្ចាស់ផ្សារទំនើប Samudara តម្លៃបាន៣១ម៉ឺនដុល្លា ដោយសន្យាថាឲ្យតែខ្ញុំព្រមលក់ដីខ្ញុំបន្តិចជាបថែម ដើម្បីយកប្លង់ផ្ទះមកវិញទុកឲ្យកូនៗនៅគេឈប់ប៉ះពាល់ផ្ទះនេះតទៅទៀតហើយ។ ស្រីម្នាក់នោះប្រើល្បិចអោនលំទោនដាក់ខ្ញុំដោយសន្យាជាមួយខ្ញុំថា មិនកាន់ប្លង់ផ្ទះនោះទៀតទេទុកឲ្យខ្ញុំកាន់ការពារចុះ ប៉ុន្តែគ្រាន់តែបានប្លង់ផ្ទះនោះមកដល់ដៃវិញ ក៏យកទៅទុកធ្វើមិនដឹងទៅ ! មិនដឹងថាក្រោយមក ប្លង់នេះត្រូវដាក់បញ្ចាំនៅកន្លែងណាទៀតដែរ ព្រោះឃើញតែខ្វះតែរហូត។
និយាយពីលុយលក់ដីផ្ទះនៅកំពង់សោមនោះវិញ គឺគ្រាន់តែបានលុយភ្លាមស្រីល្បិចនោះបានទារយក១ម៉ឺនភ្លាមយ៉ាងតក់ក្រហល់ដោយនិយាយថាមានការត្រូវដោះស្រាយជាបន្ទាន់ផ្សេងទៀតភ្លាម ។ ក្រោយពីខ្ញុំឲ្យលុយ១ម៉ឺននោះទៅ ភាពហ៊ឹកហ៊ាក់ក៏ត្រឡប់មកវិញភ្លាម ដោយឃើញបនភឿនពួកគេជិះពេញៗឡានដោយទឹកមុខរីករាយភ្លាមដែរ។ ចំណែកលុយ៣០ម៉ឺន ខ្ញុំមានភារកិច្ចត្រូវយកទៅទូទាត់ជាមួយធនាគារ អេស៊ីលីដា ជ្រោយចង្វារដើម្បីលោះប្លង់ផ្ទះ villa នោះមកវិញនិងត្រូវចេញជំនួសចំណែករបស់អង្គរជុំថែមទៀត ដោយហេតុថាស្រីម្ចាស់ផ្ទះនេះវាថ្លៃថ្នូរពេក ដែលសូម្បីតែការយកប្លង់ផ្ទះរបស់ខ្លួនឯងទៅបញ្ចាំធនាគារចំនួន ២០ម៉ឺននោះ ក៏គេមិនទទួលដែរ ព្រោះក្រេឌីតវាឡើងកប់ពេក ដូចនេះត្រូវពឹងពាក់ទៅលើអ្នកមេអណ្តើក co-between ម្នាក់ទៀតគឺអង្គរជុំ ដោយព្រមឲ្យគេបន្ថែមពីលើ ១០ម៉ឺនទៀត សារុបទាំងស្រីនោះយក និងមេអណ្តើកយកបន្ថែមគឺ ៣០ម៉ឺនដុល្លា USA ដូចនេះលុយនោះខ្ញុំមិនបានប៉ះពាល់សូម្បីតែមួយសេនឡើយ ។
សូមសាធារណៈជនលោកមេត្តាពិចារណារកហេតុផលដោយអធ្យាស្រ័យផងចុះថា ” បើគង់តែនិងវ៉ៃបំផ្លាញ villa ធុនមធ្យមដ៏ល្អច្រឡឹងមួយនេះចោល ហើយសង់ផ្ទះល្វែងដូចសព្វថ្ងៃដដែល តើចាំបាច់ទេដែលសុំអង្វរខ្ញុំឲ្យលក់ដីនៅកំពង់សោមយកមកសង្គ្រោះវាដើម្បីវាយចោលហើយសង់ជាផ្ទះល្វែងជាមួយអាសំណព្វចិត្ត ដួង តារា ដែលក្រោយសងើហើយវាពុះយកល្វែងកណ្តាលនោះធ្វើអី បើវាត្រូវរលាយតែទងពីរអ៊ីចឹងនោះ ?
តើជាភាពងងើល អំនួត អត្តនោម័ត ល្ងង់ ឬឆ្លាតខ្លាំង ដែលវ៉ៃផ្ទះធំចោលទៅធ្វើជាផ្ទះល្វែងបានតែ៣ល្វែង ហើយឲ្យ ដួង តារា យកអសល្វែងកណ្ដាលអីចឹងនោះ? ។ អំពើរបៀបអីក៏នាងនោះអាចធ្វើបានដែរ រាប់ទាំងការប្រមាថមកលើក្រុមគ្រួសារខ្ញុំ និងអំពើហឹង្សាគ្មានគតិមកលើរូបខ្ញុំឥតឈប់ឈរ ដែលកូនៗរបស់ខ្ញុំធ្លាប់បានឃើញដោយផ្ទាល់ភ្នែកនូវរឿងខ្លះនៃករណីនេះ ហើយថ្មីៗនេះគម្រាមសម្លាប់ខ្ញុំថែមទៀត ខ្ញុំមានសម្លេង។
. ខ្ញុំមិនមែនដើរចោលផ្ទះដូចការបរិហារនោះទេ ខ្ញុំត្រូវបង្ខំចិត្តចាកចេញដោយអំណាចសាលក្រមតុលាការ ព្រោះតែការប្តឹងសុំលែងលះរបស់ស្រីនោះ ទោះបីជាខ្ញុំខំសម្រុះសម្រួលយ៉ាងណាក៏មិនព្រមដាច់ខាត ព្រោះតែកំពុងជក់សូរក្នុងការចង់លែងខ្ញុំ ដើម្បីសេរីភាព និងគោលបំណងមួយ ឬច្រើនជាងនេះ។ តាមផ្លូវច្បាប់ នាងនោះអស់សិទ្ធិពាក់ព័ន្ធគ្នាជាមួយខ្ញុំ តាមសាលដីការតុលាការនៃប្រទេសផង និងតាមបំណងដែលស្រីនោះចង់បានផង ដូចនេះការបរិហារកេរ្តិ៍ខ្ញុំ គឺជាបទល្មើសព្រហ្មទណ្ឌ ចំណែកឯការកសាងគ្រួសារ និងសំបុកទ្រមុំថ្មីរបស់ខ្ញុំ វាជាសតិរបស់មនុស្សជាតិ ដោយហេតុថា “សត្វត្រូវមានសំបុក មនុស្សត្រូវមានផ្ទះ”…..
ខ្ញុំខ្ពើមរអើមណាស់ជម្លោះ ខ្ញុំខ្ពើមមនុស្សប្រើល្បិចរករឿងទម្លាក់កំហុសលើគេដើម្បីបិទបាំងភាពអាក្រក់ជួរជាតិរបស់ខ្លួនឯង ហើយខ្ញុំក៏មិនបន្ទោសអ្នកហៃអើដែរ ព្រោះគ្នាស្តាប់សម្លេងរងាវតែម្ខាង មើលទៅហាក់លង់ក្នុងដ្រាម៉ា “Drama” នៃអ្នកអ្នកនិពន្ធណាស់ ! ខ្ញុំខ្ពើម តែខ្ញុំចាំបាច់បំភ្លឺខ្លះវិញព្រោះតែហាមឃាត់ស្រីនោះមិនបាន ដើម្បីឲ្យមហាជនលោកបានឃើញនូវចំណុចគួរឲ្យខ្ពើមជាច្រើនដែលកំពុង បិទបាំងលាក់ពួននៅក្នុងជ្រុងម្ខាងទៀតនៃជង្រុកពុតត្បុតរបស់នាង។
ខ្ញុំបានអរគុណរួចហើយដល់ប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិច ទាំងអស់់ដែលបានយករឿងរ៉ាវជីវិត៧០ឆ្នាំរបស់ខ្ញុំនេះ ទៅបង្ហាញជូនដល់ពីភពលោកទាំងមូលឲ្យបានដឹង បើទោះបីជាពិតខ្លះ និងមិនពិតជាច្រើនយ៉ាងណាក៏ដោយចុះ ព្រោះថានៅក្នុងលោកនេះគឺវាមានតែពីរហ្នឹងឯង គឺ ពិត real និង ក្លែងក្លាយឬមិនពិត fake។ មិនអីទេ មុខរបរជាអ្នកកាសែតគឺអីចឹងហើយ ហើយខ្ញុំក៏ធ្លាប់ជាចាងហ្វាងកាសែតឡូកាល់ និងជាអគ្គនាយកនៃប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែរ ហើយសង្ឃឹមទៀតថាអស់លោក លោកស្រីក៏ពិតជានឹងមិនរើសអើងចំពោះការបកស្រាយវិញរបស់ខ្ញុំនេះដែរ។ ខ្ញុំចងចាំយ៉ាងជាប់លាប់នូវ ប្រសាសន៍របស់មេខ្ញុំ ដែលខ្ញុំគោរពស្រឡាញ់បំផុតគាត់ថា ” អាមនុស្សខ្លះបើដេញទាន់ហើយមិនជាន់កែងវាទេ វានៅតែថាឯងដេញវាមិនទាន់ដដែល ” គឺហេតុផលនេះហើយ ដែលខ្ញុំសម្រេចចិត្ត”ជាន់កែងតែម្តងដើម្បីបង្ហាញតថភាព ”
ចិត្តវិទ្យានៃរបបអ្នកនាំពាក្យ គឺមិននាំរឿងទេ ! តែវគ្គសិក្សាជាទ្រឹស្តីបទមូលដ្ឋាននៃអ្នកនាំពាក្យបានបង្ហាញថា
” បើចង់រម្ងាប់ព័តម៌ានក្លែងក្លាយ
ត្រូវប្រតិកម្មរហ័សដោយពត៌មានពិត ”
Kill the fake News is push out the Real News
ថនស. មណ្ឌលគីរី រំលងអាធ្រាត្រ 19.6.19 ៕