ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានអះអាងថាផ្អែកតាមការស្រាវជ្រាវ និងត្រួតពិនិត្យរួចមក បុគ្គលឈ្មោះ ឆាយ ឆដា ដែលប្រើឯកសណ្ឋាននគរបាល និងត្រូវបានបណ្តាញសង្គមចុះផ្សាយថា ពាក់ព័ន្ធការបោកប្រាស់ ឬយកលុយដើម្បីរត់ការចូលក្របខណ្ឌនគរបាលនោះ មិនស្ថិតក្នុងក្របខណ្ឌនគរបាលជាតិនោះទេ បុគ្គលនេះ គឺជាមនុស្សក្លែងបន្លំជានគរបាល ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ និងស្វែងរកបុគ្គលនេះ ដើម្បីធ្វើការឃាត់ខ្លួន និងសាកសួរបន្ត ៕
