«ក្រុងភ្នំពេញ»៖ វត្តមានតារាចម្រៀងផលិតកម្មហង្សមាស និងតារាសម្តែង ពិធីការិនី ជាច្រើនដួងបានបង្ហាញវត្តមាននាថ្ងៃព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងគម្រោងបើកលក់ដីឡូតិ៍ដែលជាគម្រោងទី៥របស់ក្រុមហ៊ុនKH Land Co., Ltd ដែលទីតាំងស្ថិតនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រុមហ៊ុន KH Land Co., Ltd កន្លងទៅបានទទួលនូវភាពជោគជ័យយ៉ាងខ្លាំងលើទីផ្សារបើកគម្រោងលក់ដីឡូតិ៍អស់ចំនួន៤គម្រោងរួចទៅហើយនោះ នៅត្រឹមព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ក៏ បានចាប់ផ្តើមបើកដំណើរការលក់គម្រោងទី៥របស់ខ្លួនហើយ ដោយមានអតិថិជនជាច្រើនបានតំរង ជួរត្រៀមកក់ប្រាក់នឹងទិញយក ជាមួយតំបន់ដែលកំពុងមានសក្តានុពលភាពកៀកផ្លូវលេខ ៥១ ។
លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន KH Land Co., Ltd បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ការទិញដីឡូតិ៍គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលទាប និងក្រោមមធ្យម ដែលមានបំណងប្រាថ្នាចង់បានដីដែលជាទ្រព្យរយៈពេលវែងធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ លោកបានមានប្រសាសន៍បន្តថា «ជាមួយនឹងការលក់គម្រោងដីឡូតិ៍នេះ ក្រុមហ៊ុនបានផ្តល់ជម្រើសល្អៗជាច្រើនចំពោះអតិថិជន ដោយគាត់អាចសម្រេចចិត្តទិញដោយការបង់ប្រាក់ផ្តាច់ ឬអាចប្រើវិធីសាសត្របង់រំលស់នៅក្នុងរយៈពេល២៤ខែដោយគ្មានការប្រាក់»។ លោកបានបន្តទៀតថា «ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាជាមួយនឹងការមើលឃើញជាក់ស្ដែងពីកំណើន និងភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ រួមជាមួយនឹងសន្ទុះនៃការអភិវឌ្ឍរបស់សង្គមជាតិទាំងមូល»។
លោក ថុន បូរ៉ា បានមានប្រសាសន៍បញ្ជាក់ទៀតថា «មុនពេលចាប់ផ្តើមគម្រោងទី៥នេះ ក្រុមហ៊ុនបានធ្វើការសិក្សាយ៉ាងច្បាស់ និងស៊ីជម្រៅនៅក្នុងការជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍគម្រោងដែលមានកក្តាប្រជាសាស្ត្រ មានសក្ដានុពលលើផ្នែកសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរទៅលើការបង្កើតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាក់ស្ដែដូចជាគម្រោងដីឡូតិ៍ទី៥ ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ គឺជាតំបន់មួយដែលងាយស្រួលក្នុងការអភិវឌ្ឍ ព្រោះស្ថិតនៅមិនឆ្ងាយពីរាជអធានីភ្នំពេញ ជិតតំបន់អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់»។ លោកបានបន្តទៀតថា «ក្រុមហ៊ុនក៏បានផ្តល់នូវទំនុកចិត្តដល់អតិថិជនផងដែរ ដោយសារក្រុមហ៊ុន KH Land Co., Ltd មានការចុះបញ្ជីយ៉ាងត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានលិខិតអនុញ្ញាតវិនិយោគអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនគម្រោងរួចមកហើយនៅលើផ្ទៃដីរាប់សិបហិកតា» ។
ក្រៅពីវត្តមានអ្នកជំនាញលក់ដីឡូតិ៍សំខាន់ៗ និងអតិថិជនណែនណាន់តាន់តាប់ក្នុងវេទិកាបើកលក់គម្រោងដីឡូតិ៍នេះ គេឃើញតារាចម្រៀងល្បីៗ ជាច្រើនបានចូលរួម ក្នុងនោះមានវត្តមានលោក ហ្សូណូ កញ្ញាអ៊ឹង និមល កញ្ញា វីតវីត កញ្ញាប៉ាច គីមមួយ កញ្ញា សួស វីហ្សា និងគូស្នេហ៍ឈ្មោះ ថមមី លោក ប៊រី និងតារាចម្រៀងសម្តែងជាច្រើនទៀត បានចូលរួម ដើម្បីច្រៀងរាំ ធ្វើឲ្យកម្មវិធីបើកគម្រោលក់ដីឡូតិ៍ កាន់តែទទួលបានការចាប់អារម្មណ៍ ៕























