ឃាត់ខ្លួនស្រីស្រស់វ័យក្មេងពីរនាក់ករណីជួញដូរគ្រឿងញៀនជាច្រើនគីឡូ

0
ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការបង្ក្រាប ការជួញដូរគ្រឿងញៀន១ករណី នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសថ្នាំញៀនប្រហែល៧គីឡូក្រាម។

សមត្ថកិច្ច ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ឃាត់ខ្លួនមាន ១៖ឈ្មោះ ហ៊ីម ពៅ ភេទស្រី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ និង២៖ ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងដែលដកហូត បានរួមមាន៖ ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ICE ប្រហែល៧គីឡូ ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ទូរសព្ទ៣គ្រឿង សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន៕