សាច់រឿង MV ក្នុងបទ «នាងសំរាម» របស់ល្អហួស កំពុងទាញទឹកភ្នែក​អ្នកទស្សនាឲ្យហូរតាមសាច់រឿង​ដ៏កំសត់

0

«ក្រុងភ្នំពេញ» ៖ នៅទីបំផុត MV ដ៏កំសត់របស់នាងល្អហួស ក្រោមចំណងជើងថា «នាងសំរាម» កំពុងតែប្រទាញទឹកភ្នែក​អ្នកទស្សនាឲ្យហូរតាម​ ក្រោយឃើញសាច់រឿងដ៏កំសត់ ស្តែងឲ្យឃើញពីជីវភាពដ៏ក្រខ្សត់របស់កុមារីម្នាក់ ក្រោយបទនេះសម្ងំត្រៀមថតអស់ជាច្រើនខែ​។

បើតាមអ្នកនិពន្ធបទចម្រៀងនិងសាច់រឿង​នៃបទចម្រៀង«នាងសំរាម» លោក គីម សាន ប្អូនប្រុស​តារាសម្តែងសិចស៊ីដេននី ក្វាន់ ធ្លាប់បានឲ្យដឹងថា បទចម្រៀងនេះលោកនិយាយអំពីខ្សែជីវិតរបស់ក្មេងរើសសំរាម ដោយធៀបទៅនឹង​ខ្សែជីវិតក្មេងដែលរស់នៅក្នុងដំបូល​អ្នកមាន ដោយមានឪពុកម្តា យ ជាអ្នកមើលថែ ។ លោកថា បទនាងសំរាម ដែលច្រៀងដោយល្អហួសនេះ ចង់សបញ្ជាក់ឲ្យឃើញពីតថភាពសង្គមពិត ហើយសុំបញ្ឈប់នូវការ រើសអើងក្មេងសំរាមទៅ គ្មាននរណាមួយចង់កើតមកក្លាយជា​ក្មេងរើសសំរាមឡើយ ហើយគ្មាននរណាមួយចង់កើតមកក្លាយជាកូនអ្នកក្រដែរ។​

ជាមួយសាច់រឿងប្រទាក់ក្រឡា​ស្តែង​ឲ្យឃើញពីតថភាពសង្គមពិត និងកំសត់លាយឡំទឹកភ្នែកសម្រែក​របស់ក្មេងកំព្រាម្នាក់ បានធ្វើឲ្យបទនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង​ត្រឹមរយ់ៈពេល ៤ម៉ោង ដោយបានផុសនៅព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០១៩ មានអ្នក Share ជិត 800 Share និង Like ចូលខ្ទង់ 1.5 K ក្រោយបង្ហោះនៅលើផេក Denny Beauty cosmetic Co.,Ltd ។

គួរបញ្ជាក់ផងដែរថា បទនាងសំរាម ដែលច្រៀងដោយនាងល្អហួស សំរួលបទភ្លេងដោយ Mr. daravit paino classic
និពន្ធទំនុកច្រៀងដោយ : Mr Kim San និងដឹកនាំសម្តែងដោយ : Mr. មង្គល ។

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖