Neymar រងចាំ ទៅ Real Madrid បំបែកកណត់ត្រា ហើយ Mbappe កំពុងត្រូវក្លិបនេះទាក់ទងដូចគ្នា

0

កីឡាករ Neymar ត្រូវបានគេធ្វើសេចក្តីរាយការណ៍មកថា កំពុងទន្ទឹង​រងចាំ ក្លិប Real Madrid ទិញគាត់ដើម្បីបំបែកកំណត់ត្រាពិភពលោក និងបញ្ចប់សុបិនអាក្រក់ជាមួយ PSG ។
កាសែត Sport ក្នុងទឹកដី​អស្ប៉ាញ បានចុះថា ខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលនេះ បានត្រៀមបង្វិច និងវ៉ាលីរួចរាល់ហើយ ដើម្បី​វិលទៅកាន់ទឹកដី​ La Liga វិញ ។​
កាលពីឆ្នាំ២០១៧ PSG បានចុះហត្ថលេខា​យកកីឡាករ ប្រេស៊ីលពី ពីក្លិបអ្នកមានបុណ្យក្នុងតម្លៃ ១៩៨ លានផោន ។​ ទន្ទឹមជាមួយការ មកដល់របស់ Neymar ក្លិបយកបារាំងនៅតែជឿជាក់ថា ពួកគេនឹង អាចឈ្នះពានរង្វាន់ យូហ្វាឆាមពានលីក ប៉ុន្តែអ្វីៗ មិនអាចកើតមាន ដូចបំណងឡើយ ដោយមិនខុសពីពេលមុនៗ ដោយរដូវកាលនេះ ធ្លាក់ត្រឹម វគ្គ១៦ក្រុមចុងក្រោយ ។​
ការធ្លាក់ចេញពីយូហ្វាឆាមពានលីក របស់ PSG បានធ្វើឲ្យមានពាក្យ ចចាមអារ៉ាមថា Neymar បានត្រៀមចែកផ្លូវ ទៅកាន់ទឹកដី​អេស្ប៉ាញ ។​
ទន្ទឹមជាមួយព័ត៌មានបែកធ្លាយរបស់ Neymar ក៏លេចនូវព័ត៌មានមួយ ទៀតថា Kylian Mbappe កំពុង​មានទំនាក់ទំនងទៅកាន់ទឹកដី Los Blancos របស់ Real Madrid ។ ក្នុងនោះក៏មានការលើកឡើងពីតម្លៃខ្លួន របស់ម្ចាស់ពាន World Cup ផងដែរថា នឹងមានទីផ្សារផ្ទេរ ចំនួន ២៤០លានផោន ៕