«ក្រុងភ្នំពេញ» ៖ តារាកំប្លែង ដែលមានប្រជាប្រិយភាព លោក ពែកមីបានផ្ញើសារសុំអង្វរដល់អ្នកជួញដូរដឹកជញ្ជូនទំនិញឡានធំៗមេត្តាឈប់បំផ្លាញ ផ្លូវក្នុងស្រុកភូមិលោក ព្រោះអីលោកវេទនាឆ្អែតច្រើនឆ្នាំ។
បង្ហាញសារដូច្នោះក្រោយក្នុងស្រុកភូមិលោកបានស្ថាបនាចាក់គ្រោះក្រាលកៅស៊ូ បំពេញលើដីដែលបានបែកភក់ជ្រាំកាលពីអតីតកាល និងបំផ្លាញ ដោយរថយន្តធំៗដឹកលើសចំណុះ។
លោកពែកមី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកមុននេះឲ្យដឹងថា «សូមលើកដៃសំពះអង្វរអស់លោកដែលមានឡានធំៗ ជួញដូរ ដឹកស្រូវ នឹងដឹករបស់ធ្ងន់ៗ តាមច្រកផ្សាជីភូ ទៅមនោរម្យព្រុំដែនវៀតណាម ដោយឆ្លងកាត់ឃុំពពែតដែលជាស្រុកកំណើតរបស់ខ្ញុំ មេត្តាអាសូផ្លូវមួយខ្សែនេះផង យើងខ្ញុំវេទនាឆ្អែតច្រើនឆ្នាំហើយ ។ លោកបានបន្តថា ពីមុនធ្លាប់បានផ្លូវល្អរម្តងដែ តែត្រូវបំផ្លាញទៅវិញខ្ទិចខ្ទីដោយសាឡានធំដឹកធ្ងន់ៗនេះឯង ឥឡូវភូមិដាច់ស្រយ៉ាលរបស់យើងខ្ញុំបានថ្នល់កៅស៊ូហើយ សូមអស់លោកអាណិតពួកខ្ញុំផង ប្រយោជន៏ឯកជន កុំបំផ្លាញសម្បត្តិរួម សូមអរគុណ។»