ផ្តើមលេចលឺថា Lacazette ត្រូវបាន Barcelona ចាប់អារម្មណ៍

0

ក្លិបយក្ស​ក្នុងក្របខណ្ឌ La Liga ត្រូវបានគេជឿជាក់ថាកំពុងក្រាញននៀល​ព្យាយាមចង់បានកីឡាករសញ្ជាតិបារាំងនៅរដូវកាលនេះ ។​
ក្លិបកាំភ្លើងធំបានដឹងពីរឿងខាង Catalan ព្យាយាមចរចារចង់បានកីឡាកររបស់ខ្លួន ដោយខាងម្ចាស់ពានទឹកដីអេស្ប៉ាញរដូវកាលនេះ បានរៀបចំ ភ្នាក់ងារ​មកចរចារដើម្បីទិញនារដូវកាលនេះ​។
ទន្ទឹមជាមួយគ្នានេះដែរ Lacazette បានធ្វើការច្រានចោលយ៉ាងខ្លីថា «វាគ្រាន់តែជារឿងធ្វើឲ្យភ្ញាក់ផ្អើល» ។​
កីឡាករ​សញ្ជាតិបារាំងនេះបានចូលរួមជាមួយកាំភ្លើងធំក្នុងឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួនក្នុងរង្វង់ ៤៧លានផោន។
កាំភ្លើងធំបច្ចុប្បន្ន ហាក់បរាជ័យ ដោយគ្មានលទ្ធភាពរកកៅអ៊ី ក្នុងការប្រកួតក្របខណ្ឌ យូហ្វាឆាមពានលីកបាន នារដូវកាលក្រោយ ដូច្នេះហើយ ក្លិបនេះកំពុងត្រូវការចាំបាច់​អ្នកផ្តាច់ទី​ល្អ ហើយក៏គួរតែនឹងឲ្យ Lacazette ចាកចេញ ។​ ម្យ៉ាងវិញទៀត កាំភ្លើងធំចាំបាច់បំផុតណាស់ ត្រូវ​ទម្លាក់តោ ខៀវ​ឲ្យខានតែបានក្នុង Europa League នាវគ្គផ្តាច់ព្រ័ត្រ ដើម្បីមានឱកាសប្រកួតពានយូហ្វាឆាមពានលីករដូវកាលក្រោយនេះ ក្រោយបរាជ័យ តំណែង Top 4 ៕