Matthijs de Ligtប្រាប់ឲ្យ Man United កាត់ចិត្តចោលចុះ

0

មកដល់សប្តាហ៍កំពូលកីឡាករខ្សែការពារឆ្នើមវ័យក្មេងហូឡង់របស់ក្លឹប Ajax កីឡាករ Matthijs de Ligt បានចេញមកបញ្ជាក់ពីបំណងច្បាស់លាស់របស់គេហើយថាមិនចង់ចូលរួមជាមួយនឹងក្លឹបរបស់លោក Ole Solkjare នារដូវក្តៅនេះ។

នេះមានន័យថាde Ligtបានបដិសេធក្លឹបMan Unitedបើទោះបីជាក្លឹបហ៊ានដាក់សំណើរដល់ទៅ៦០លានផោនក្តី។de Ligt ជួយក្លឹបឲ្យលើកពានហូឡង់ផងនិងកំពុងស្ថិតនៅក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃក្លឹបផងដោយបានបំបាក់ក្លឹបខ្លាំងៗនៅអ៊ឺរ៉ុបដូចជាReal Madrid, Juventusនិងឈ្នះជើងទី១ប៉ះSpursនៃវគ្គ៤ក្រុមចុងក្រោយពានរង្វាន់Champion League។

គួរបញ្ជាក់ថាលោកMino Raiola ដែលជាភ្នាក់ងាររបស់កីឡាកររូបនេះបានបញ្ជាក់ថាកីឡាករមិនមានបំណងមកលេងជាមួយនឹងMan United ឡើយទាំងដែលក្លឹបហ៊ានឲ្យប្រាក់កម្រៃខ្ពស់ជាងក្លឹបផ្សេងៗដល់ទៅ២៥០០០០ផោនក្នុងមួយសប្តាហ៍ក្តី៕

ប្រែសម្រួល:Lee