ប្លែក! ប៊ុន រតនា និង លីឈី ប្រើវត្ថុអនុស្សាវរីយ៍ឈ្នាង អង្រុត និងកន្រ្តកទទួលភ្ញៀវ

0

«ក្រុងភ្នំពេញ»៖ នាថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០១៩ នេះលោក ប៊ុន រតនា និង លីឈី ដែលកំពុងល្បីលើបណ្តាញសង្គមហ្វេសប៊ុក​បានចូលរោងការជាផ្លូវការ ដោយក្នុងពិធីអ្នកទាំងពីរ បានប្រើប្រាស់ ឈ្នាង អង្រុត និងកន្រ្តកទទួលភ្ញៀវ ដើម្បីលើកកម្ពស់ស្នាដៃសិប្បកម្មរបស់ខ្មែរ ។​

នៅលើផេក ប៊ុន រតនាសេម បានបង្ហោះថា «?កាដូរអនុស្សាវរីយ៍សំរាប់?អាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរគឺឈ្នាង អង្រុត និងកន្រ្តក ដែលជាឧបកណ៍នេសាទខ្មែរយើងតាំងពីបុរាណកាលមក។ យើងខ្ញុំសំរេចយកឧបករណ៍នេសាទនេះមកធ្វើជាកាដូរគឺមានអត្ថន័យពីរ:
-ទី1: គឺដើម្បីរំលឹកដល់បងប្អូនទាំងអស់គ្នាកុំអោយភ្លេចឧបករណ៍នេសាទខ្មែរបុរាណនិងដើម្បីអោយប្អូនៗ កូនក្មួយតូចៗបានស្គាល់ផង?
-ទី2: គឺជួយទិញពីលោកអ៊ុំ លោកតាយាយដែលមានវ័យចាស់ជរាពួកគាត់មានមុខរបរធ្វើឧបករណ៍នេះលក់ចិញ្ចឹមជីវិត?
?សង្ឃឹមថាបងប្អូនពេញចិត្តទទួលយកការដូរដ៏មានអត្ថន័យនេះ?#បងប្អូនគាំទ្រទេ?

លោកបានផ្តល់បទសម្ភាសន៍ជាមួយ OBN Asia ថា កាដូអនុស្សាវរីយ៍នេះលោកបានចាយអស់ជាង ១ពាន់ដុល្លារ ដើម្បីទិញមកស្វាគមន៍ទទួលភ្ញៀវ ក្នុងពិធីលោក និងភរិយា ។