អតីតកីឡាករឆ្នើមអ្នកចាំទីរបស់ក្លឹបយក្សReal Madridនិងក្រុមគោជល់អេស្បាញកីឡាករIker Casillasក្រោយពីទទួលរងការគាំងបេះដូងកាលពីថ្ងៃពុធកន្លងទៅនៅពេលកំពុងហ្វឹកហាត់ឲ្យក្លឹបPortoនោះត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ហើយនឹងមិនអាចចូលមកលេងកីឡានេះតទៅទៀតឡើយ។
នេះបានន័យថាអាជីពរបស់ខ្លួននឹងត្រូវចប់ទៅជារៀងរហូត។ការវាយប្រហារដោយសារជំងឺគាំងបេះដូងបានធ្វើឲ្យកីឡាកររូបនេះត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យវះកាត់ភ្លាមនៅថ្ងៃកើតហេតុប៉ុន្តែនៅល្ងាចថ្ងៃដដែលកីឡាករបានបង្ហោះរូបជាមួយនឹងស្នាមញញឺមឡើងវិញនៅលើគ្រែអ្នកជំងឺក្តី។
ភ្នាក់ងារកីឡាករCasillasគឺលោកCarlos Cutropiaបាននិយាយថាអ្នកចាំទីវ័យ៣៧ឆ្នាំរូបនេះមិនបានធ្វើអ្វីខុសទំនងឡើយនៅមុនពេលហេតុការណ៍នេះកើតឡើងប៉ុន្តែការហ្វឹកហាត់ត្រូវបានធ្វើឡើង២ថ្ងៃជាប់គ្នាគិតពីថ្ងៃអង្គារមក៕
ប្រែសម្រួល:Lee