លោក វ៉ាត លីម៉េត លើកឡើងពីចរិកអ្នកចម្រៀង និងសម្តែងក្រោយនិងមុនពេលល្បី​

0

«ក្រុងភ្នំពេញ»៖ លោក វ៉ាត លីម៉េង អ្នកដឹកនាំសម្តែងក្នុងទ្រនំផលិតកម្មថោន បានលើកឡើងពីអត្តចរិក តារាចម្រៀង និងសម្តែង​មួយចំនួន មុន​និង ក្រោយពេលដែលខ្លួនល្បី ដោយអត្តចរិកឆ្ងាយគ្នាដាច់ ដែលជាហេតុធ្វើឲ្យ​អ្នកដឹកនាំសម្តែងរូបននេះឆ្ងល់ជាពន់ពេក​។

លោក វ៉ាត លីម៉េង បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកថា អ្វីដែលខ្ញុំសង្កេតឃើញពីចរិកអ្នកសិល្បះភាគច្រើន ក្រោយពីធ្វើការសិល្បះបានរយះពេល20ឆ្នាំកន្លងមកនេះជាមួយផលិតកម្មទាំងតូចទាំងធំ 6ផលិតកម្មផ្សេងគ្នា…។
ក្នុងនោះដែរលោកបានបែងចែកជាពីរផ្នែកនៃការលើកឡើង មានដូចខាងក្រោមនេះ៖
-អ្នកចម្រៀង : ពេលមិនទាន់ល្បី គឺថាលើកដៃជំរាបសួរយើងតាំងពីចម្ងាយក៏មាន យកចិត្ត យកថ្លើមយើង ព្រោះយើងជាអ្នកដឹកនាំសម្តែង អាចជួយអោយគាត់រិតតែល្បី… ដល់ពេលល្បីគឺថាលើកដៃជំរាបសួរយើងអត់កើតដូចមុនទេ ប្រហែលជាគាត់កើតបូសក្លៀកហើយមើលទៅ អ្នកខ្លះពេលឃើញយើង គឺងក់ក្បាល និងញញឹមដាក់ ???(មិនចង់អោយគាត់លើកដៃជំរាបសួរគ្រប់ពេលទេ គឺគ្រាន់តែចង់អោយគាត់ធ្វើអ្វីដែលគាត់ធ្លាប់ធ្វើពីមុនទៅបានហើយ ព្រោះវាក៏ជាទំនៀមទំលាប់របស់ខ្មែរយើងដែរ)
បើនិយាយពីការងារវិញ ពេលយើងធ្វើMVបទគាត់ល្អ និងល្បី គឺថាគាត់កើបលុយរាប់ម៉ឺនដុល្លារ តែសូម្បីពាក្យអរគុណយើងមួយម៉ាត់ក៏គ្មានដែរ ហើយសូម្បីពេលរដូវបុណ្យទានម្តងៗ មិនដែលទាំងផ្ញើរសារជូនពរយើងផង(មិនអន់ចិត្តទេ ព្រោះវាជាការងារដែលយើងត្រូវធ្វើ ព្រោះស៊ីប្រាក់ខែផលិតកម្ម តែគ្រាន់តែចង់ដឹងពីទឹកចិត្តរបស់ពួកគាត់ប៉ុណ្ណោះ) ដល់ពេលយើងធ្វើMVបទគាត់អត់បានល្អ អត់ល្បី គឺថា ពេលជួបមុខគ្នា ពេលខ្លះសឹងតែធ្វើមិនឃើញយើងផង បើនិយាយជាមួយយើងវិញ គឺថាបែបចុងម៉ាត់ចុងករ(បែបមិនអោយតំលៃ)…???

-តារាសម្តែង : ពេលមិនទាន់ល្បី គឺថាលើកដៃជំរាបសួរយើងតាំងពីចម្ងាយក៏មាន យកចិត្ត យកថ្លើមយើង ដល់ពេលបានល្បី គឺថា ពេលជួបយើង ធ្វើដូចចង់លើកដៃជំរាបសួរតិចអត់តិច ហើយបើរអ្នកខ្លះ គឺថាធ្វើមិនឃើញយើង ចាំអោយយើងឃើញគាត់ហើយហៅគាត់មុនក៏មាន??? ហើយបើរនិយាយពីការងារវិញ ពេលមិនទាន់ល្បី ណាត់ម៉ោង7ព្រឹក គឺមកចាំតាំងពីម៉ោង6ក៏មានដែរ…ហើយបទអីក៏ថតដែរបង អោយតែបានថត ដល់ពេលល្បីគួរសម មានអ្នកឧបត្ថម្ភ ណាត់ម៉ោង7 គឺថាមកម៉ោង8ជាង រឺ9ជាងក៏មានដែរ… ហើយពេលហៅថត គឺសុទ្ធតែសួរថា ខ្ញុំដើរតួរអីបង តួរឯកបានខ្ញុំថត តួររងខ្ញុំអត់ថតទេ ហើយថតនៅក្តៅក៏អត់ថតដែរ ខ្លាចខូចស្បែក ថតដល់យប់ពេក ក៏អត់ថតដែរ…???
ក្រោយធ្វើការសិល្បះ20ឆ្នាំកន្លងមកនេះ គឺខ្ញុំសង្កេតឃើញថា សង្គមសិល្បះគឺជាសង្គមមួយដែលគួរអោយខ្លាច គឺពោរពេញទៅដោយការរាប់អានក្លែងក្លាយ…ភាគច្រើនគឺរាប់អានសម្លឹងឃើញតែប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗភាគច្រើនគឺសុទ្ធតែជាការសម្តែង និយាយល្អតែនៅនឹងមុខយើងទេ ក្រោយខ្នងយើងវិញ និយាយអាក្រក់ពីយើងឡើងហុយ…??? ប៉ុន្តែមិនមែនទាំងអស់នោះទេ ក៏មានគេអ្នកល្អដែរ ហើយមិនមែនមានតែសង្គមសិល្បះទេ សង្គមផ្សេងក៏ចឹងដែរ មានអ្នកល្អ និង អ្នកមិនល្អ ???
នៅមានច្រើនចំណុចទៀត បើសរសេរក៏សរសេរមិនអស់ដែរ…ប៉ុន្តែខ្ញុំនៅតែស្រឡាញ់អាជីពមួយនេះគ្មានថ្ងៃប្រែ…❤️❤️❤️ ៕