«ក្រុងភ្នំពេញ»៖បើតាមប្រភពដែលបានផ្តល់ឲ្យបានបញ្ជាក់ឲ្យដឹងថាសាច់រឿងដំបូង កើតឡើងពីស្ត្រីម្នាក់ស្រស់ស្អាតនេះបានចូលទៅខម្មិនដៀលអ្នក សិល្បៈថាជាស្រីខូច បានធ្វើឲ្យអ្នកសិល្បៈមានឈ្មោះគួរសមក្នុងរង្វង់សិល្បៈនាំគ្នាផ្អើលខឹងសម្បារយ៉ាងខ្លាំង នឹងចង់ឲ្យស្ត្រីរូបនោះ បញ្ចេញនូវភស្តុ តាង និងឆ្លើយតបវិញផងដែរ ។
ស្ត្រីស្រស់ស្អាតប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Eii Mei បានខម្មិនថា «ពួកមីចុយម្រាយតាមឆាក» និងបន្តខម្មិនជាមួយពាក្យអសុរសជាច្រើនទៀត ដោយដៀលកប់ៗ មិនសំចៃមាត់ ដែលជាហេតុធ្វើឲ្យបុរសៗខ្លះសឹងតែអៀននូវខម្មិនរបស់ស្រីស្រស់ខាងលើ ។


អ្នកចម្រៀង និងអ្នកសិល្បៈមានឈ្មោះគួរសមទាំងនោះ បានចូលមកខម្មិន ដោយតបតរបៀបជាស្ត្រីដែលបានឈ្លោះគ្នា និងសូមឲ្យម្ចាស់អាខោន ហ្វេសប៊ុកខាងលើចេញមុខបកស្រាយ និងរកភស្តុតាងមកបញ្ជាក់ ហេតុអ្វីបានជាមើលងាយអ្នកសិល្បៈ ?
ប្រភពសុំមិនបញ្ចេញឈ្មោះថា បងអើយ ខ្ញុំពិតជាហួសចិត្តរឿងនេះ មិននឹកស្មានថា ស្ត្រីម្នាក់នោះហ៊ានដល់ថ្នាក់នេះ មើលងាយអ្នកសិល្បៈ អ្នកចម្រៀងតាមឆាក វាជារឿង ដែលខ្ញុំមិននឹកគិតដល់។ ទោះបីជាយ៉ាងនេះ ខ្ញុំសូមឲ្យស្ត្រីម្នាក់នោះ ដែលដៀលនិងបង្ខូចឈ្មោះអ្នកសិល្បៈ ចេញមុខរកភស្តុតាង មកបញ្ជាក់ បើមិនចឹងទេអ្នកសិល្បៈដូចពួកខ្ញុំមិសុខចិត្តឡើយ។ ម្យ៉ាងទៀតខ្ញុំសូមឲ្យខាងសមាគមសិល្បករ ជួយរកខុសត្រូវ ផង ទៅលើបញ្ហារឿងរ៉ាវទាំងនេះ ដែលកំពុង ប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកស្ថិតក្នុងចង្កោមសិល្បៈ។
ថ្វីបើអ៊ីចឹងក៏ដោយ OBN Asia សូមស្វាគមន៍ជានិច្ចសម្រាប់ម្ចាស់ហ្វេសប៊ុកខាងលើ ចេញមុខបកស្រាយនិងបញ្ជាក់ជូនសាធារណៈជន ជាពិសេស ជូនអ្នកសិល្បៈ៕






