ភ្នំពេញ ៖លោក វរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ត្រូវ បាន បញ្ជូន ខ្លួន ទៅ នាយកដ្ឋាន តម្រួត បទបញ្ជា នៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បី ពិន័យ កងកម្លាំង កាលពីម្សិលមិញពាក់ព័ន្ធ ការ បាញ់ ៥គ្រាប់ ប៉ង ឃាតកម្ម កាលពី យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២ ខែ ឧសភា ឆ្នាំ ២០១៩ នៅ ខណ្ឌ ច្បារ អំពៅ ។
សេចក្ដីរាយការណ៍បញ្ជាក់ ថា ការ សម្រេច បែប នេះ បន្ទាប់ពី ជនរងគ្រោះ យល់ ព្រម សម្របសម្រួល ជាមួយ ជនបង្ក ដោយ ទទួល សំណង ចំនួន ៥ពាន់ ដុល្លារ អាមេរិក ។
សូម បញ្ជាក់ ថា ជនបង្ក ដែល បាញ់ ៥គ្រាប់ បណ្ដាល បែក កញ្ចក់ ឡាន ក្នុង បទល្មើស ប៉ុនប៉ង ឃាតកម្ម គឺ លោក វរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ។ ចំណែក ជនរងគ្រោះ ឈ្មោះ ភូ រិស្ស ស្តូរ៉ា់ ជា អគ្គនាយក ក្រុមហ៊ុន សន្តិសុខ CPS ៕



