«ក្រុងភ្នំពេញ» ៖ កម្មវិធីថ្មីមួយទៀតទាក់ទងនឹងមុខម្ហូប ដែលមានឈ្មោះថា STAR CHEF បានបង្កើតឡើងពីសំណាក់ផលិតករ Vj Sophea ដោយក្នុងនោះមានការចូលរួមពីសំណាក់ម្ចាស់ពានរង្វាន់ MasterChefKhmer រដូវកាលទី១ លោក យូ ថនដារ៉ា ដែលញ៉ាំងឲ្យកម្មវិធីធ្វើម្ហូបនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនដែលតាមដានការទស្សនា។
ក្នុងកម្មវិធី STAR CHEF នេះដែរមានលោក Vj Sophea ដែលជាផលិតករ ក្នុងស្ថានីយ៍ទូរទស្សន៍ My TV និង CTN បានបង្ហាញវត្តមានថតមួយ Show ជាមួយម្ចាស់ពាន យូ ថនដារ៉ា ដោយបានបង្ហាញស្នាដៃតាមរយៈម្ហូបអាហារមើលទៅស្រក់ទឹកមាត់តែម្តង។ម្យ៉ាងវិញទៀតវាកំពុងក្លាយ ជាកម្ម វិធីទាក់ចិត្តមេផ្ទះ និងអ្នកទស្សនានៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយតិចនិកក្នុងការធ្វើម្ហូបពីម្ចាស់ពានរង្វាន់ម្ហូបអាហារក្នុងកម្មវិធី MasterChefKhmer រដូវកាលទី១ ។
ចង់ជ្រាបច្បាស់ថាកម្មវិធីនេះល្អយ៉ាងណាសូមទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖