Mbappe យកឈ្នះ Messi និង Ronaldo ក្នុងវ័យមិនដល់ 21 ឆ្នាំ

0

កីឡាករ Mbappe កំពុងតែបង្ហាញសមត្ថភាពដ៏ល្អរបស់គាត់ក្នុងគន្លងរបស់កីឡាករ Messi និង Ronaldo កីឡាករ Mbappe ធ្វើបានយ៉ាងល្អទាំងក្នុងការលេងអោយក្លឹប និង ជម្រើសជាតិបារាំង ។

ខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរូបនេះរកបាន 94 គ្រាប់សម្រាប់ PSG និង ជម្រើសជាតិដែលយកឈ្នះលើកីឡាករល្បីលំដាប់ពិភពលោក Lionel Messi និង Ronaldo ដែលកីឡាករ Messi រកបាន 50 គ្រាប់និង Ronaldo រកបាន 36 គ្រាប់ទាំងក្នុងក្លឹបនិងជម្រើសជាតិ ក្នុងវ័យ 21 ឆ្នាំ ដូចគ្នា ដោយគិតមកដល់បច្ចុប្បន្ននេះ Mbappe នៅមិនទាន់ឈានចូលដល់វ័យ 21 ឆ្នាំនៅឡើង រហូតដល់ខែ 12 ។

កីឡាកររូបនេះផងដែរអាចរកគ្រាប់បាល់ 30 គ្រាប់ក្នុង Ligue 1 របស់បារាំងស្មើរនឹងកំនត់ត្រារបស់កីឡាករ Thierry Hanry ក្នុងនាមជាកីឡាករជនជាតិបារាំងរកបានក្នុងមួយរដូវកាល បច្ចុប្បន្ន Mbappe តាមពីក្រោយ Messi តែ 3 គ្រាប់ប៉ុន្នោះក្នុងការប្រជែងរកតំណែង ស្បែកជើងមាស រដូវកាលនេះ  ។

កីឡាករ Mbappe ត្រូវបានចាប់អារម្មណ៍ពីក្លឹបយក្ស Real Madrid ក្នុងការដោះដូរកីឡាករខាងមុខនេះ ប៉ុន្តែកីឡាកររូបនេះបាននិយាយថា “ប្រាកដណាស់ខ្ញុំនឹងបន្តនៅទីនេះ(PSG) ខ្ញុំមានភារៈកិច្ចច្រើនណាស់នៅទីនេះ” ។