«ក្រុងភ្នំពេញ» ៖ យោងតាមផេកក្រសួងអប់រំយុវជននិងកីឡាករ បានឲ្យដឹងនាថ្ងៃម្សិលមិញថា ក្នុងអាកាសធាតុក្តៅពេក សាលាមួយក្នុងទឹកដីខេត្តស្ទឹងត្រែងបានប្រើកន្សែងសើមដើម្បីស្អំក្បាលជូនដល់សិស្សតូចៗ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពសិស្ស ។
ផេកខាងលើបានសរសេរថា «សាលារៀនមួយនៅខេត្តស្ទឹងត្រែង បានប្រើប្រាស់កន្សែងសើម ស្អំក្បាល ដើម្បីផ្តល់ភាពត្រជាក់ដល់សិស្សសាលា ខណៈអាកាសធាតុកំពុងឡើងកម្តៅខ្ពស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពកុមារ។»
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នអាសកាធាតុនារដូវខែប្រាំងនេះបានហក់លោតពី ៤០ ទៅ ៤១ អង្សាសេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពហក់លោកកំដៅនេះមិនមែនមានតែនៅកម្ពុជានោះទេ នៅក្នុងតំបន់អាស៊ានទាំងមូលក៏មានស្ថានភាពប្រហាក់ប្រហែល និងលើសពីនេះ ដូចគ្នា៕