ករណីឃាតកម្ម ! នារីម្នាក់ត្រូវបានគេសម្លាប់ដោយចងកព្យួរនៅក្នុងផ្ទះសំណាក់ក្នុងខេត្តបាត់ដំបង​​

0

«ក្រុងភ្នំពេញ»៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មិ្សលមិញនេះ នៅក្នុងផ្ទះសំណាក់យីហោ “ផ្ទះតូច” ដែលស្ថិតនៅភូមិអូត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីនារីវ័យក្មេងម្នាក់បាន ផ្តាច់ជីវិតដោយចងក តែត្រូវមន្ទិលសង្ស័យថាជាករណីឃាតកម្ម។
នារីរងគ្រោះមានឈ្មោះ ចន្ទ ណារី អាយុ២៤ឆ្នាំ ស្នាក់នៅភូមិអូរំចេកលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យហើយបាន បញ្ជាក់ថាជាករណីឃាតកម្ម ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវ មូលហេតុពិតប្រាកដនៃការធ្វើអត្តឃាត ដើម្បីឈានដល់ការចាប់ជនដៃដល់​៕