ជម្រើសជាតិ គុនល្បុក្កតោ ២រូបចេញទៅផ្សព្វផ្សាយនៅសាធារណរដ្ឋកូរ៉េ៣ខែ

0

«ក្រុងភ្នំពេញ»៖ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោ បានឲ្យនៅព្រឹកថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៩ ថា ជម្រើសជាតិ​គុន​ល្បុក្កតោ ២រូបបានចេញទៅផ្សព្វផ្សាយនៅសាធារណៈរដ្ឋកូរ៉េ​ចំនួន ៣ខែ ដោយក្នុងនោះមានបណ្តាលប្រទេសចូលរួមចំនួន ក៏បានចូលរួមផងដែរ​។​

លោក អ៊ូ តារា បានបញ្ជាក់ឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា កីឡាករជម្រើសជាតិគុនល្បុក្កតោ ០២រូប​បានធ្វើដំណើរទៅបង្ហាញ​ និងផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ​ នៅសាធារណរដ្ឋកូរ៉េ​ រយៈពេល៣ខែ។

លោកបានបន្តថា កម្មវិធីនេះរៀបចំដោយ​ The MBC Arts Co.LTD ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការ​ UNESCO.​ ក្នុងគោលបំណង​ លើកដំកើងក្បាច់គុនបុរាណ​ ពង្រឹងចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការនៃវប្បធម៌​ និងសិល្បៈក្បាច់គុនរបស់ប្រទេសដែលចូលរួម​ និងជាពិសេសគឺការធ្វើឲ្យប្រសើរឡើងនៃសន្តិភាពអន្តរជាតិ​ តាមរយៈសិល្បៈក្បាច់គុន​ ជាមួយនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

លោកក៏បានបញ្ជាក់ផងដែរថា ក្បាច់គុនចូលរួមមាន​ Taekwondo Taekkyeon Capoeira wushu Silat Arnis និងគុនល្បុក្កតោ ហើយ ប្រទេសចូលរួមមាន​ កូរ៉េ​ ប្រេស៊ីល​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងកម្ពុជា៕