«ក្រុងភ្នំពេញ»៖ ហាក់ប្លែកជាងគេ ជុំ លីណូ និង ពែកមី បានចាប់ដៃគ្នារៀបរាប់ពីម្ហូបខ្មែរ ដែលជាបទចម្រៀងមួយបទចែកជូនប្រជាពលរដ្ឋរាំលេង កម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
បទនេះបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ជុំ លីណូ កាលពីដើមសប្តាហ៍នេះ ដោយមានអ្នកគាំទ្រខ្លាំងក្លា មានចំនួនអ្នក ចុច Like និង Share គួរឲ្យកត់សម្គាល់ ។ ម្លោះហើយអ្នកគាំទ្រជាច្រើនបានលើកឡើងថា អ្នករៀបចំឲ្យជុំ លីណូ និងពែកមី ច្រៀងរួមគ្នា ពិតជាស៊ី សង្វាក់ក៏ព្រោះតែសំនៀងស៊ីគ្នា សាកសមនឹងបទចម្រៀងមួយនេះ ដែលលើកកម្ពស់នូវម្ហូបខ្មែរ តាមរយៈបទចម្រៀងអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ។
តោះ! ចង់ដឹងថា ពែកមី និង ជុំ លីណូ ច្រៀងរៀបរាប់ពីមុខម្ហូបខ្មែរអ្វីខ្លះ ស្តាប់ទាំងអស់គ្នា៖