‘Anfield Iron’ អតីតកីឡាករហង្សក្រហមស្លាប់នាថ្ងៃម្សិលមិញ

0

Tommy Smith ដែលមានឈ្មោះក្រៅហៅថា ‘Anfield Iron’ ដែលបានដាក់ឈ្មោះឲ្យពីអ្នកគាំទ្រ បានស្លាប់នៅអាយុ ៧៤ឆ្នាំ ។ នេះបើតាមក្លិបហង្សក្រហមបានបញ្ជាក់នាថ្ងៃម្សិលមិញ​។​
Tommy Smith គឺជាអតីតកាពីតែនក្រុមរបស់ហង្សក្រហម ដោយធ្លាប់ជួយឲ្យក្លិបលើកពានក្នុងស្រុកចំនួន ៤ លើក អំឡុងពេលដែលលោក លេង​ឲ្យក្លិបរយៈពេល ១៨ឆ្នាំ បង្ហាញខ្លួនលេងចំនួន 638 លើក។​
គាត់ជាផ្នែកមួយដ៏សំខាន់របស់ក្រុមអំឡុងពេលដែលោក Bill Shankly បានដឹកនាំហង្សក្រហម នឹងជួយឲ្យពួកគេលើកពាន FA Cup លើកដំបូងនៅឆ្នាំ ១៩៦៥ ហើយ ១២ឆ្នាំក្រោយមកពួកគេបានលើកពាន European Cup ដោយយកឈ្នះ Borussia Monchengladbach ។​