«ក្រុងភ្នំពេញ» ៖ ក្រោយប្រកាសចុះអេតាស៊ីវិល ជាមួយលោក VJ Sophea នឹងត្រៀមខ្លួនចូលរោងការឆាបៗខាងមុខនេះ កញ្ញាណូម័រ ក៏បានដឹកដៃ គូស្នេហ៍ជាផលិតកររបស់ស្ថានីយ៍ទូរទស្សន៍ My TV រូបនេះទិញផ្ទះថ្មីសន្លាងមួយ មុខព្រលានយន្តហោះដោយបង់ផ្តាច់ មិនជំពាក់មួយរៀល ។
ណូម័រ បានប្រាប់ OBN Asia ក្រោយបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុកថា ផ្ទះថ្មីនេះទើបទិញ សម្រាប់ជាចំណងដៃបង្កើតគ្រួសារថ្មី ហើយនេះក៏ជាមូលហេតុដែលពួកខ្ញុំចុះអេតាស៊ីវិល មុនថ្ងៃកំណត់រៀបការ។
ណូម័រ បានបន្តថា ផ្ទះថ្មីនេះទិញក្នុងតម្លៃ ៦៨០០០ ដុល្លារអាម៉េរិក ដោយបង់ផ្តាច់ជូនម្ចាស់ផ្ទះ ដោយគ្នា ២នាក់ខ្ចិលជំពាក់គេ ។
ក្រៅពីផ្ទះថ្មីនេះ ណូម័រ នៅមានផ្ទះថ្មីមួយទៀត នៅចំការដង ដោយសព្វថ្ងៃកំពុងដាក់ជួលឲ្យគេដើម្បីយកកម្រៃ ៕