ព័ត៌មានចុងក្រោយ ត្រូវបានចុះផ្សាយថា ក្លិប Sporting Lisbon កំពុងពិចារណានឹងផ្តល់កិត្តិយសដល់អតីតកីឡាកររបស់ខ្លួន Cristiano Ronaldo ដោយប្តូរឈ្មោះពហុកីឡដ្ឋាន បូកបញ្ចូលឈ្មោះកីឡាករល្បីខាងលើ។
កីឡាករ Ronaldo បានចំណាយពេល ៦ឆ្នាំលេងជាមួយក្លិប Sporting Lisbon ចាប់ពីឆ្នាំ 1998 ទៅ 2003 ។អំឡុងពេលនោះ ក្នុងនាមជាកីឡាករ អាយុ ១៤ឆ្នាំ ដោយបង្ហាញខ្លួនលេង ៣១ប្រកួត នៅរដូវកាល 2002 -03 ។
Ronaldo បានឈ្នះពាន Ballon d’Or ៥សម័យកាល ដោយត្រូវបានកាសែត O Jogo របស់ប្រទេសព័រទុយហ្កាល បានចុះថា ពហុកីឡដ្ឋាន Estadio Jose Alvalade ត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០០៣ អាចនឹងបន្ថែមឈ្មោះកីឡាករ Ronaldo ទោះបីជាកីឡាករនេះមិនកំពុងលេងឲ្យ ក្លិបក៏ដោយ។
Sporting បានរាយការណ៍ថាចង់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកឈ្នះ Ballon d’Or 5 ដងហើយកំពុងពិចារណាប្តូរឈ្មោះកីឡដ្ឋាននេះទៅ ‘Estadio Jose Alvalade CR7’ ។
ក្លឹបជឿជាក់ថាការផ្សារភ្ជាប់ជាមួយនឹងឈ្មោះរបស់ Ronaldo អាចជួយបង្កើនទីផ្សាររបស់ពួកគេនៅអាស៊ីនិងមជ្ឈឹមបូព៌ាផងដែរ។