«ក្រុងភ្នំពេញ»៖ ជី ជី បានលក់លៀសហាលប្រមាណជា ២ ខែមកហើយ ដោយលៀសហាលរបស់នាង តម្លៃ ៥០០០ រៀលក្នុង ១ កំប៉ុង ប៉ុន្តែអ្វីដែលគួរផ្តោតនៅទីនេះ ក៍ស្រាប់នាងច្រានចោលនិងលើកឡើងថានាងមិនមែនជាអ្នកលក់ខ្លួន ដូចអ្នកសិល្បះផ្សេងទេ ។
សំណេរដែលជី ជី បានសរសេរបង្ហោះតាមហ្វេសប៊ុកនាពេលថ្មីៗកន្លងមកថា « ជូនចំពោះអ្នកសិល្បៈមួយចំនួន អរគុណ ណាស់ដែលបានយកខ្ញុំធ្វើជាប្រធានបទ របស់អ្នកប្រហែលមកពីអ្នកទំនេរពេក ឯខ្ញុំរវល់ដែរតែរវល់រឿងរកស៊ី ហើយ រវល់ រឿងលក់លៀស ដែលអ្នកនិយាយហ្នឹងហើយ ! « ម៉េចវាធ្លាក់ខ្លួនលក់លៀសអ៊ីចឹង ធ្វើតារាទៅលក់លៀស? » ។
តោះចម្លើយ ៖ ចុះបើខ្ញុំលក់លៀស តើវាទើសអ្នក ត្រង់ណា ? ខ្ញុំពេញចិត្ត នឹងអ្វីដែលខ្ញុំមាន គ្រប់មុខរបរសុច្ចរិត គឺសុទ្ធតែ មានតម្លៃ មុខរបរខ្ញុំ ញើសឈាមខ្ញុំ កម្លាំងខ្ញុំ ហើយខ្ញុំលក់លៀស គឺមិនមែនលក់ខ្លួនដូចអ្នក ! យល់នៅ ? ព្រុសគេឲ្យមើ លកន្ទុយខ្លួនឯងផង ខ្ញុំលក់លៀស មិនមែន SK.SP ដូចអ្នកទេ ចូរចងចាំ»។