អ្នកនាង Georgina Rodriguez បច្ចុប្បន្នជាតារាម៉ូដែលបានលើកឡើងថា ”វាជាស្នេហាជួបភ្លាមស្រលាញ់ភ្លាម” នៅពេលនាងបានជួបនឹង Ronaldo លើកទីមួយ គូស្នេហ៍មួយគួរនេះបានជួបគ្នាលើកទីមួយនៅហាងសំលៀកបំពាក់មួយក្នុងទីក្រុងម៉ាឌ្រីត ។ មិត្តស្រីរបស់កីឡាករ Ronaldo បានសារភាពថាអ្នកនាងបានធ្លាក់ក្នុងអន្លុងស្នេហ៍កីឡាកររូបនេះភ្លាមតែម្តងនៅពេលបានជួបគ្នាជាលើកដំបូងនៅហាងលក់សំលៀកបំពាក់មួយ អ្នកនាងបានអះអាងថាអារម្មណ៍នេះគឺរវាងរូបនាងនិងកីឡាករ Ronaldo ដូចគ្នាតែម្តងកាលពីបានជួបគ្នាដំបូងក្នុងឆ្នាំ 2016 ។

ឆ្លើយតបនឹងទស្សនាវដ្តីមួយអ្នកនាង Georgina Rodriguez មានប្រសាសន៍ថា “យើងបានជួបគ្នាដំបូងក្នុងហាងសំលៀកបំពាក់មួយដែលកាលនោះនាងខ្ញុំមានតួនាទីជាជំនួយការផ្នែកលក់” អ្នកនាងបានបន្តទៀតថា “ប៉ុន្មានថ្ងៃក្រោយមកយើងបានជួបគ្នាម្តងទៀតក្នុងកម្មវិធីសម្រាប់ម៉ាកផលិតផលផ្សេងទៀត យើងក៏បានជជែកគ្នាលេងនៅក្រៅកន្លែងការងាររបស់ខ្ញុំ ពេលនោះហើយគឺជាការចាប់ផ្តើមនៃចំណងស្នេហារបស់យើង” ។

ក្នុងវ័យ 25ឆ្នាំអ្នកនាង Georgina Rodriguez បានផ្លាស់ពីក្រុងម៉ាឌ្រីត មកកាន់ក្រុងតូរីនកាលពីឆ្នាំមុនបន្ទាប់ពីកីឡាករ Ronaldo ចុះហត្ថលេខជាមួយនឹង Juventus ក្នុងតំលៃខ្លួន 99លានផោន ក្នុងចំណងស្នេហារយះពេលជិត 3 ឆ្នាំរបស់អ្នកទាំងពីរ ។ គូស្នេហ៍មួយគូនេះទទួលបានចំណងដៃស្នេហ៍បុត្រីម្នាក់ឈោ្មះ Alana Martina កើតក្នុង ខែវិច្ឆិកា ឆ្នាំ 2017 ក្នុងនោះផងដែរនាងក៏ទទួលមើលការខុសត្រូវចំពោះកូន 3 នាក់ទៀតរបស់ Ronaldo ផងដែររួមមានកូនភ្លោះអាយុជិត 2 ឆ្នាំ Eva និង Mateo និងកូនប្រុសវ័យ 8 ឆ្នាំ Cristiano Jr ដែលកូនទាំង 3 នាក់នេះមិនត្រូវបានកីឡាកររូបនេះបង្ហាញអត្តសញ្ញាណម្តាយនោះទេដោយស្ថិតនៅក្រោមព័ត៌មានថាកីឡាករ Ronaldo អោយស្រ្តីដែលជាម្តាយក្មេងៗនោះជួយបង្កើតកូនអោយខ្លួន។

អ្នកនាង Georgina ជាកួនកាត់ដែលមានឪពុកជាជនជាតិអេស្ប៉ាញ និង ម្តាយជនជាតិអាហ្សង់ទីន រូបនេះបានផ្តល់បទសម្ភាសន៍ទៅកាន់ទស្សនាវដ្តីមួយក្នុងខែកុម្ភះថានាងនឹងក្លាយជាប្រពន្ធពេញសិទ្ធរបស់តារាបាល់ទាត់ Ronaldo រូបនេះ ប៉ុន្តែត្រូវបានរលាយទៅវិញបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាពួកគេបានភ្ជាប់ពាក្យ ។
នាងបាននិយាយថា “ជីវិតរបស់ខ្ញុំជាមួយ Ronaldo ផ្ទះគឺជាកន្លែងដែលកក់ក្តៅបំផុតរបស់ខ្ញុំ ហើយក៏ជាកន្លែងដែលខ្ញុំសប្បាយបំផុតសម្រាប់ខ្ញុំជាមួយកូនៗនិងគាត់ ផ្ទះរបស់យើងពោរពេញដោយក្តីស្រលាញ់”

នាង Georgina ដែលធំដឹងក្តីក្នុងប្រទេសអេស្ប៉ាញ ចេញមុខគាំទ្រនិងលើកទឹកចិត្តដល់កីឡាករ Ronaldo យ៉ាងខ្លាំងក្លាបំផុត បន្ទាប់ពីលេចឡើងការសើបអង្កេតលើករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ 2009 ដែលចោតប្រកាន់មកលើកីឡាករ Ronaldo ក្នុងក្រុងឡាសវេហ្គាស ៕


