«ក្រុងភ្នំពេញ» ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា វិរៈនិច្ច បានជួបនូវបញ្ហាលើដងផ្លូវ ដោយបុរសស្រឹវឹងឌុបកូននឹងប្រពន្ធបុករថយន្តខ្លួន នៅម្តុំស្គន់ តែមិនខ្ចីទារសំណង អ្វីដែលសំខាន់គឺនាងអាណិតដល់កូនៗនិងប្រពន្ធបុរសស្រវឹងនោះ។
កញ្ញាបានង្ហោះនិងសរសេររៀបរាប់ថា ៖“ថ្ងៃនេះខ្ញុំបានមកឆេងម៉េងជាមួយគ្រួសារមានម៉ូតូមួយបុកគូទឡានរបស់ខ្ញុំនៅស្គន់ដែលកំពុងឈប់ចុះទិញរបស់ញាំតែខ្ញុំមិនទារសងទេ តែខ្ញុំបែរជាអាណិតដល់ក្មេងតូចៗដែលគ្នាមិនដឹងអ្វីសោះជិះជាមួយឱពុកស្រវឹងហ៊ានឌុបកូន2នាក់និងប្រពន្ធម្នាក់ដោយមិនខ្វល់ពីអាយុជីវិតប្រពន្ធនិងកូនសោះ សូមផ្តែរផ្តាំដល់អ្នកដែលផឹកស្រវឹងសុំកុំបើកបរអោយសោះព្រោះវាពិតជាមានហានិភ័យខ្លាំងណាស់ ហឹមមម សូមអោយបងប្អូនមានសំណាងល្អទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះប្រកបដោយសុខសុវត្ថិភាពទំាងអស់គ្នាទំាងទៅទាំងមក សូមអរគុណ ….”៕


